កូនប្រុស​អប្រិយ វាយ​ធ្វើបាប​ម្តាយ​ជរា​ដោយ​គ្មាន​ក្តី​ស្រណោះ (​មាន​វីដេអូ​)

Sanofi

​កើត​មកជា​កូន បើ​មិនបាន​បាន​តបស្នង​សងគុណ​ឪពុកម្តាយ គួរ​ណាស់​តែ​កុំ​ធ្វើបាប​ពួកគាត់​។ យោងតាម​វេ​ប​សាយ​របស់​ថៃ បាន​បង្ហោះ​ព័ត៌មាន​ដ៏​គួរឱ្យ​អាសូរ​ដែល​ម្តាយបង្កើត​វ័យ​ជរា​ម្នាក់​ត្រូវបាន​កូនបង្កើត​របស់​ខ្លួន​វាយ​ធ្វើបាប​នៅ​ក​ណ្កា​ល​ទីសាធារណៈ​។

អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់ថា ម្តាយ​ជរា​បាន​ព្យាយាម​អង្វរ​កូន តែ​កូនប្រុស​មិន​ស្តាប់ ហើយ​ធុញ​នឹង​ម្តាយ​ខ្លាំងពេក ក៏​រុញច្រាន​ម្តាយ​ឱ្យ​ដួល​ដោយ​ប្រើ​កម្លាំង​មួយ​ទំហឹង​។ ពេល​ឃើញ​គាត់​ដួល​ក្រាប​ងើប​មិន​រួច​ក៏​មិន​ព្រម​ជួយ​លើក​គាត់​ឡើង​ដែរ បែរជា​ដើរចេញ​ទុក​គាត់​ចោល​។​

​បុរស​ពីរ​នាក់​ដែល​ឃើញ​ហេតុការណ៍​នេះ មាន​អារម្មណ៍​ទ្រាំ​មិនបាន​ក៏​ចូលទៅ​វាយ​កូនប្រុស​នោះ​ដើម្បី​ប្រដៅ​ជំនួស​ម្តាយ​វ័យ​ជរា តែ​ពេល​ឃើញ​គេ​វាយ​កូន​បែបនេះ ក៏​ស្ទុះ​ប្រឹង​ងើប​មក​អង្វរ​កុំឱ្យ​វាយ​ធ្វើបាប​កូន​គាត់​។​

​គួរបញ្ជាក់​ផងដែរ​ថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ខេត្ត ខន​កេ​ន​ប្រទេស កាលពី​ថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2015​។ ខេ​រី​
(​ប្រភព​៖ ខោ​វ​ស៊ុ​ក​)
(​សូម​ទស្សនា​វីដេអូ​ខាងក្រោម​)

ดูมันทำกับแม่มัน พอมันโดนกระทืบแม่รีบลุกมาห้าม..อย่าทำมัน พอแล้ว พอแล้ว

Posted by Pachara Sophamee on Wednesday, November 4, 2015

Related