ជម្លោះក្នុងគ្រួសារ ប្តីទាញពូថៅកាប់ ប្រពន្ធមានផ្ទៃពោះ ៨ខែ១៥ថ្ងៃ ស្លាប់ក្នុងថ្លុកឈាម, ប្តីចងកសម្លាប់ ខ្លួនតាមក្រោយ

កំពង់ចាម៖ ព្រោះតែជម្លោះពាក្យសម្តីបានធ្វើឲ្យប្តីចិត្តកំណាច ដាច់ចិត្តទាញពូថៅកាប់ភរិយា ដែលកេងឱបជាប់ ដើមទ្រូងរាល់ថ្ងៃទាំងកំពុងមានផ្ទៃពោះ ៨ខែ ១៥ថ្ងៃ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ក្រោយកាប់សម្លាប់ភរិយា របស់ខ្លួនឲ្យស្លាប់ហើយនោះ បុរសជាប្តី ក៏បានចង់កសម្លាប់ខ្លួនតាមក្រោយផងដែរ។

មន្ត្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារឈានដល់សោកនាដកម្មក្នុងគ្រួសារនេះ បាន កើតឡើងនៅរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅក្រោមផ្ទះក្នុងភូមិព្រែកពោធិ៍ លើឃុំព្រែកពោធិ៍ ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម។

លោក ខេង ស្រេង អធិការស្រុកស្រីសន្ធរ បានឲ្យដឹងថា បុរសជាប្តីខាងលើមានឈ្មោះ ធឿន គឹមថេង អាយុ ៣១ ឆ្នាំ ចំណែកភរិយា មានឈ្មោះ ស្រី ណុច អាយុ ៣៨ឆ្នាំ មានផ្ទៃពោះ៨ខែ១៥ថ្ងៃ ត្រូវប្តីកាប់ចំបំពង់ក បណ្តាលឲ្យ ស្លាប់ភ្លាម និងកន្លែងកើតហេតុ។

លោក ខេង ស្រេង បន្តថា ក្រោយធ្វើសកម្មភាពកាប់សម្លាប់ភរិយារួចហើយ បុរសជាប្តីបានយកខ្សែអង្រឹងទៅចងក សម្លាប់ខ្លួនតាមក្រោយផងដែរ។

 លោកអធិការបានបញ្ជាក់ថា មូលហេតុនាំឲ្យកើតនូវអំពើហិង្សានេះ ដោយសារជម្លោះក្នុងគ្រួសារ ប៉ុន្តែលោកមិន បានបញ្ជាក់ថា ផ្តើមចេញមូលហេតុអ្វីឲ្យពិតប្រកដនោះទេ៕