កម្លាំងនគរ​បាល​ខេត្តបន្ទាយមានជ័យ ចាប់ខ្លួន​មុខ​សញ្ញា​តាម​ដីកា​២នាក់ ម្នាក់​រឿង​រំលោភ​សេចក្តី​ទុក​ចិត្ត និង​ម្នាក់​ទៀត ពី​បទឃាតកម្ម​គិត​ទុក​ជាមុន

បន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើការ ស្រាវជ្រាវរហូត តាមចាប់ខ្លួន មុខសញ្ញា២នាក់ ជាបន្តបន្ទាប់ តាមដីកា បញ្ជាអោយចាប់ខ្លួន របស់តុលាការ ដែលម្នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត និងម្នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។

មន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុខសញ្ញាទាំង២នាក់ ត្រូវបានចាប់ខ្លួន ក្រោមបទបញ្ជាពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៏ អាត់ ខែម ក្រោយពីនគរបាលទទួលបានដីកាពីតុលាការរួចមក ។

សម្រាប់ករណីទី យោងតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់លោកចៅក្រម ជី សុខ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ បានចោទប្រកាន់ស្រ្តីម្នាក់ ឈ្មោះ ទូវ មុយហ្គេច អាយុ៤៣ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត នៅផ្សាររុងក្លើប្រទេសថៃ កាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ។

ដោយឡែកករណីទី២ យោងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោកចៅក្រម អីុ សាវិញ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ បានចោទប្រកាន់ឈ្មោះ ធាវ កុច អាយុ៤៥ឆ្នាំ រស់នៅភូមិបារាយ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពីបទ មនុស្សឃាតគិតទុកជាមុន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ។

ក្រោយការចាប់ខ្លួន ជនត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី។