Microsoft និង Cellcard ចុះហត្ថលេខា ទទួលសិទ្ធិផ្ដាច់មុខ លក់ទូរស័ព្ទ

ភ្នំពេញ៖ Cellcard និង Microsoft បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង មួយដែលនឹងផ្ដល់ សិទ្ធិអនុញ្ញាតឱ្យ ក្រុមហ៊ុន Cellcard ដាក់លក់ផលិតផល ទូរស័ព្ទ Microsoft ក្នុងហាងរបស់ខ្លួន។

ការផ្ដល់ជូនផ្ដាច់មុខក្នុងការលក់ ផលិតផលទូរស័ព្ទ Lumia របស់  Microsoft ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងនេះ ហើយ ផ្តល់សម្រាប់តែចំពោះ អតិថិជនសែលកាតប៉ុណ្ណោះ។

ទូរស័ព្ទ Lumia រួមបញ្ចូលប្រព័ន្ធប្រតិបត្តិការ Windows OS ចុងក្រោយបំផុត របស់ Microsoft គឺ Windows 10 មាន One Drive  ដែលធានាផ្តល់នូវបទពិសោធ ពេញលេញគ្រប់ ទូរស័ព្ទរបស់អ្នក។ ប្រព័ន្ធប្រតិបត្តិការ OS ចុងក្រោយ នេះ បានដាក់បញ្ចូលមុខងារ ពិសេសៗរួមមាន ម៉ឺនុយបើកដែលអាចបញ្ជាបានតាមតម្រូវការ និងការបង្ហាញកម្មវិធី កម្មវិធី Browser ទំនើបថ្មី បច្ចេកវិទ្យា Microsoft ដែលបានដាក់បញ្ចូល Cortana មានមុខងារជា Webnote ដែល អនុញ្ញាតឱ្យអ្នកប្រើប្រាស់សរសេរគូសវាសនៅលើទំព័រវែបនានា Action Center កំណែថ្មី និងមុខងារជាច្រើនទៀត។

«យើងមានការរំភើបយ៉ាងខ្លាំងក្នុងសហការជាដៃគូជាមួយ Cellcard និងមានអតិថិជនរបស់ខ្លួនបានប្រើប្រាស់ ស្មាត ហ្វូនម៉ាក Lumia ផ្សេងៗរបស់យើងដែលដំណើរការដោយ Windows 10។ យើងជឿថា Microsoft នឹងមាន ផលិតផល ជាច្រើនទៀតដើម្បីផ្តល់ជូន និងពង្រីកវត្តមានសកម្មភាពចុះផ្ទាល់របស់យើង បន្ថែមទៀតតាមរយៈដៃគូ សហការដែលក្រុមហ៊ុនទូរស័ព្ទចល័តធំ និងឈានមុខគេមួយនៅកម្ពុជា គឺជាអ្វីដែលយើងមានសុទិដ្ឋិនិយមបំផុត»។ នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន Microsoft ប្រចាំនៅកម្ពុជា។

ការផ្ដល់ជូនកម្មវិធីពិសេសនៅក្នុងហាងផ្ទាល់ មានទាំងគម្រោងពិសេសផ្សេងៗ ការបញ្ចុះតម្លៃ និងកាដូឥតគិតថ្លៃ សម្រាប់ការជ្រើសទិញទូរស័ព្ទរបស់ក្រុមហ៊ុន Microsoft ។

លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cellcard បានឲ្យដឹងថា «គំនិតផ្ដួចផ្ដើមកម្មវិធីហាងក្នុង ហាង (SIS) នេះ មានគោលបំណងឱ្យអតិថិជនយើងទទួលបាននូវបទពិសោធ ងាយស្រួលនៅក្នុងហាងផ្ទាល់ តែម្ដង។ ដោយបានចុះហត្ថលេខាជាមួយដៃគូជាច្រើន យើងប្រមើលមើលឃើញពីការប្រែក្លាយការិយាល័យ របស់ យើងឲ្យទៅជាកន្លែងប្រមូលផ្ដុំម៉ូដែលទូរស័ព្ទ មួយដែលមានលើពិភពលោក អាចឱ្យអតិថិជនយើងរកទិញតាម តម្រូវការ របស់ខ្លួនដោយមានដំណោះស្រាយសម្របសម្រួលពីដើមដល់ចប់ ក៏ដូចជាទទួលបទពិសោធជាមួយ ទូរស័ព្ទ ទំនើបចុងក្រោយក្នុងប្រើដៃជាលើកដំបូង។ យើងសប្បាយរីករាយណាស់ដោយមាន Microsoft ចូលរួម ក្នុងកិច្ចខិតខំរបស់យើង បង្កើតបាននូវបទពិសោធប្រើទូរស័ព្ទកាន់តែប្រសើរសម្រាប់អតិថិជន។ យើងក៏មានក្ដីរំភើប ក្នុងការធ្វើការរួមគ្នាដើម្បីបង្កើតនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដោយរួមបញ្ចូលធនធានរបស់ ក្រុមហ៊ុនយើងទាំងពីរ ដើម្បី ផ្តល់ឱ្យអតិថិជនកាន់តែច្រើនសមនឹងការចំណាយរបស់ពួកគាត់។

ផលិតផលទូរស័ព្ទរបស់ Microsoft នឹងមានលក់នៅការិយាល័យកណ្ដាល សែលកាត សាខាផ្លូវកម្ពុជាក្រោម និង សាខាទួលគោក ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ តទៅ៕

Microsoft និង Cellcard ចុះហត្ថលេខា ទទួលសិទ្ធិផ្ដាច់មុខ លក់ទូរស័ព្ទ

Microsoft និង Cellcard ចុះហត្ថលេខា ទទួលសិទ្ធិផ្ដាច់មុខ លក់ទូរស័ព្ទ