ស្ត្រី​ម្នាក់​ទៅ​ច្រូតស្មៅ​គោ​នៅ​វាលស្រែ​ត្រូវ​រន្ទះបាញ់​ស្លាប់​

កណ្តាល: ស្ត្រី​វ័យ​៤៥​ឆ្នាំ​ម្នាក់ បាន​ចេញពីផ្ទះ​ទៅ​ច្រូតស្មៅ​គោ នៅ​វាលស្រែ ខាងលិច​ង​ភូមិ​មេឃធ្លាក់ភ្លៀង ខ្លាំង​ហើយ​រន្ទះបាញ់​ស្លាប់​។ គ្រោះធម្មជាតិ​នេះ​​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​១២ ថ្ងៃត្រង់ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិភ្នំ​ដី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​​កណ្តាល​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឆឺង ម៉ាប់ ៥៤​ឆ្នាំ​នៅ​ភូមិ​កើតហេតុ ។​មុនពេល​កើតហេតុ​ម៉ោងប្រហែល​៩​និង​៤០​នាទី​ព្រឹក ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ច្រូតស្មៅ​​គោ​នៅ​វាលស្រែ ខាងលិច​ង​ភូមិ លុះដល់​ម៉ោង​១០​និង​១៥​នាទី មេឃ​ធ្លាក់ភ្លៀង ខ្លាំង​ហើយមាន​រន្ទះ​ផង​ពេល​ភ្លៀង​រាំង​ក្រុមគ្រួសារ មិនឃើញ​ជនរងគ្រោះ​​មក​ផ្ទះ​ក៏​ទៅ​តាមរក ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ត្រូវ​រន្ទះបាញ់​ស្លាប់​ដេក​លើ​ភ្លឺស្រែ ។​

​ករណីនេះ​សមត្ថកិច្ច បានធ្វើការ​ពិនិត្យ​រួច និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ​តាម​ប្រពៃណី ៕​

ស្ត្រី​ម្នាក់​ទៅ​ច្រូតស្មៅ​គោ​នៅ​វាលស្រែ​ត្រូវ​រន្ទះបាញ់​ស្លាប់​

ស្ត្រី​ម្នាក់​ទៅ​ច្រូតស្មៅ​គោ​នៅ​វាលស្រែ​ត្រូវ​រន្ទះបាញ់​ស្លាប់​