ទៅ​ចូលរួម​កម្មវិធី​បុណ្យ​ក្មួយ​ក្នុងភូមិ ខ្យលគ​ដួល​ស្លាប់​

កណ្តាល: បុរស​ម្នាក់​ត្រូវ​ខ្យល់គ​ដួល​ស្លាប់ ខ​ណះ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ក្មួយ​នៅ​ភូមិ​ជើងព្រៃទី​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាល​​ពី​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​ជនរងគ្រោះ​ឈ្មោះ ផាត់ ឡេង អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ជើងព្រៃ​ទី​១ ឃុំ​អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​កសិករ​។ មុនពេល​កើរ​ហេតុ​ជន​រង​​គ្រោះ​បាន​ចូលរួម​ក្នុង​ពិ​វី​បុណ្យសព​ក្មួយ​នៅ​ភូមិ​កើតហេតុ​ខាងលើ លុះដល់​វេលា​ម៉ោង​ថ្ងៃ​ដដែលជនរងគ្រោះ​បាន​ខ្យល់គ​ដួល​ស្លាប់​តែម្តង​។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​លោក​មេភូមិ​និង​ផ្នែក​ជំនាញបាន​ពិនិត្យ​ទៅលើ​សាកសព​ឃើញថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​ប្រាកដ​មែន​។​ក្រុមគ្រួសារ​សព​បានទទួល​ស្គាល់​ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារខ្យល់គ​ហើយ​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទៅ​ចូលរួម​កម្មវិធី​បុណ្យ​ក្មួយ​ក្នុងភូមិ ខ្យលគ​ដួល​ស្លាប់​

ទៅ​ចូលរួម​កម្មវិធី​បុណ្យ​ក្មួយ​ក្នុងភូមិ ខ្យលគ​ដួល​ស្លាប់​
ទៅ​ចូលរួម​កម្មវិធី​បុណ្យ​ក្មួយ​ក្នុងភូមិ ខ្យលគ​ដួល​ស្លាប់​