ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ព្រួយបារម្ភ​ពី​ល្បែងស៊ីសង​ដែល​កាន់តែ​រាលដាល​

ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​នានា កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​បញ្ហា​អសន្តិសុខ​សង្គម ជាពិសេស​នាំ​ឲ្យ​មាន​អំពើចោរកម្ម​និង​គ្រឿងញៀន​ជាដើម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល ជា​អភិបាលខេត្ត និង​លោក ស ថេត ជា​ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​និង​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។

កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល បង្ការ​និង​បង្ក្រាប​ល្បែងស៊ីសង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​វង់​អាប៉ោង​២​កន្លែង​ផ្សេងគ្នា នៅក្នុង​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក និង​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ នៅក្នុង​ការបង្ក្រាប​វង់​អាប៉ោង​ទាំង​២​កន្លែង​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​១២​នាក់ និង​វត្ថុតាង​យកមក​អប់រំ​ឲ្យ​ធ្វើ​កិច្ចសន្យា​រួច​ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​ជាប្រចាំ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ល្បែង​កន្ទុយលេខ​នៅតែ​កើតមាន​គ្រប់​សង្កាត់​ក្នុង​ក្រុង​តែម្ដង ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នាពេល​កន្លងមក ពុំមាន​ប្រសិទ្ធភាព​ទេ ហើយ​ល្បែងភ្នាល់​បាល់ទាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ក៏​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដែរ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កន្លងមក​សមត្ថកិច្ច​បង្ក្រាប​បានតែ​មេ​កន្ទុយលេខ​តូចតាច​ដែល​កត់​យកទៅ​ឲ្យ​មេ​ធំ​ប៉ុណ្ណោះ ចំណែក​មេ​ធំ​គឺ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។ ហេតុនេះហើយ​ទើប​ល្បែង​កន្ទុយលេខ​ក៏ដូចជា​ល្បែង​ផ្សេងៗ​ទៀត​នៅតែ​បន្ត​រាលដាល ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ធ្វើ​ដោយ​ដុំ​ដោយ​កន្លែង​គ​ញ​មាន​វិធានការ​ច្បាស់លាស់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​៕

chanroth014-jan-178លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង jpg5