មេព្រៃ​ជីក្រែង​ចាប់​រថយន្ត វី​ហ្គោ ដឹកឈើ ក្រញូង​១​គ្រឿង​ ​និង​ឃាត់ខ្លួន​អ្នកបើកបរ​

Sanofi

​មន្ត្រីរដ្ឋបាល ព្រៃឈើ ជីក្រែង ខេត្តសៀមរាប ដែល ដឹកនាំ​ដោយ លោក ​សូ ផល្លា បាន​ស្ទាក់ចាប់ រថយន្ត​វី​ហ្គោ ព័​ណ ត្រេ​អី គ្មាន​ស្លាក​លេខ ១​គ្រឿង ផ្ទុក​ឈើ ក្រញូង ចំនួន​៦៦​ដុំ ស្មើ​និង ៧៦០​គីឡូក្រាម និង​ឈានដល់ ការឃាត់ ខ្លួន​តៃ ម្នាក់​ផងដែរ​។​នាយផ្នែក រដ្ឋបាល ព្រៃឈើ ជីក្រែង លោក​សូ ផល្លា បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​៧ ខែ​វិឆ្ឆិកា​នេះ​ថា ប្រតិបត្តិ​ការណ៍ ធ្វើឡើង នៅវេលា​ម៉ោង ២​និង​៣០​នាទី ថ្ងៃទី​៧ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ឃុំ កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​។

តៃកុង រថយន្ត ដែល សមត្ថកិច្ច ឃាត់ខ្លួន​មាន ឈ្មោះ តុង ម៉ុ​ល ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ រស់នៅ ខេត្តកំពង់ធំ​។ ពេលនេះ សមត្ថកិច្ច កំពុងតែ សួរចំលើយ ក្រោយពី​បញ្ចា​ប់​ការសាកសួ និង​បញ្ជូនទៅ តុលាការ​។ ដោយឡែក រថយន្ត និង​ឈើ​ត្រូវបាន​រក្សាទុក​នៅ ផ្នែក រដ្ឋបាល​ព្រៃឈើ ជីក្រែង​។​លោក​បញ្ចា​ក់ថា រថយន្ត ខាងលើតៃកុងដឹក​ចេញពីរ​ខេត្ត​ឧ​ត្ត​រ​មានជ័យឆ្លងកាត់ ឃុំ​ខ្វាវ ស្រុក​ជីក្រែង បម្រុង ដឹក​ទៅកាន់ ខេត្តកំពង់ធំ។​

កន្លងមក​មាន​រថយន្ត​ដឹកឈើ​ប្រណិត​ជាច្រើន បាន​ដឹក​ឆ្លងកាត់​ទឹកដី​ខេត្តសៀមរាប តែ​ហាក់​ពុំ​សូវ​ឃើញ​មាន​សមត​កិច្ច​ណា​ចាប់​បានឡើយ ។​ជាពិសេស រថយន្ត​ដឹកឈើ​ទាំ​នោះបាន​បើករថយន្ត​ដឹកឈើ​យ៉ាង​ព្រ​ហឺ​ន​កាត់​តំបន់​ប្រាសាទ​អង្គរ​តែម្តង​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ឬ​មិន​ខ្វល់​ពី​ការមើលឃើញ​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ឡើយ​៕ សុ ថា​ត់​

​  

Related