[ព័ត៎៌មាន] ម៉ាសីុន Apple TV ត្រូវបាន គេកែអោយអាច ដំឡើង កម្មវិធីបើកមើលវិុបសាយ បាន

[ព័ត៎៌មាន] ម៉ាសីុន Apple TV ត្រូវបាន គេកែអោយអាច ដំឡើង កម្មវិធីបើកមើលវិុបសាយ បានម៉ាសីុនកំសាន្ត Apple TV ថ្មី ត្រូវបាន គេចរាចរណ៍ដាក់លក់ជាផ្លូវការហើយ ហើយ អ្នកប្រើប្រាស់ និងអ្នកសរសេរកូដ មួយចំនួន បានចាប់ផ្តើម តេស្តសាកល្បង និងកែកុនវា។ ម៉ាសីុនថ្មីនេះ ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ tvOS ថ្មីរបស់ Apple ហើយបើតាម ព័ត៌មានថ្មីៗ បង្ហាញថា ម៉ូដែលនេះ ងាយនឹង ធ្វើការកែកុន ដំឡើងកម្មវិធីបន្ថែម ដូចប្រព័ន្ធ watchOS របស់ នាឡិកាឆ្លាតវៃ Apple Watch ដែរ តែមិនដល់ថ្នាក់ទាំងស្រុង រហូតមាន Cydia ដូចនៅលើ iOS របស់ iPhone/iPad នោះទេ។
ជាក់ស្តែង នៅពេលថ្មីៗនេះ មានអ្នកអភិវឌ្ឍម្នាក់ឈ្មោះ Steven Troughton-Smith បានបង្កើត កម្មវិធីបើកមើលវិុបសាយមួយ សំរាប់ប្រើលើ Apple TV ថ្មីរបស់គាត់ ឈ្មោះ tvOSBrowser ដោយប្រើកូដឯកជន UIWebView ដែល Apple ហាមឃាត់។ កម្មវិធី tvOSBrowser របស់គាត់ អាចប្រើ សំរាប់ធ្វើការ ឆែករក ព័ត៌មាននៅលើ អីុនធើណែត ហើយអាចបញ្ជារ ដោយប្រើ តេឡេបញ្ជារប៉ះប្រើថ្មីបាន។ ដោយសារតែ កម្មវិធីនេះ ប្រើប្រាស់កូដឯកជន ដែល Apple ហាមឃាត់ នោះ វា នឹងមិនទំនង ជាអាចចេញមុខ នៅលើ ហាងកម្មវិធី App Store សំរាប់ Apple TV នោះទេ។ តែ Steven បានបង្ហោះកូដកម្មវិធីនេះ ជាសាធារណៈ ដើម្បីអោយ អ្នកអភិវឌ្ឍដទៃទៀត អាចដំឡើងប្រើវាបាន។ការកែកុននេះ បានបង្ហាញពីលទ្ធភាព និងវិធីថ្មី ដែលអាចអោយ អ្នកប្រើប្រាស់ កែកុន ម៉ាសីុន Apple TV របស់ពួកគេបាន បើទោះជាវា មិនមែនជា ការហែកគុក ក៏ដោយ៕
ប្រភព: Youtube » ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)