កីឡាករជនពិការ ទទួលឯកសណ្ឋានកីឡា ចំនួន ៤៨ឈុតពី NOCC

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងឲ្យលោក ថោង ខុន ប្រធាន NOCC បានប្រគល់ជូនឯកសណ្ឋានកីឡាចំនួន៤៨ដល់លោក យី វាសនា អគ្គលេខាធិកាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្រាប់ការចូលរួមប្រកួតកីឡា SEA Para Games លើទី៨ នៅប្រទេសសិង្ហបុរី នាខែក្រោយនេះ ។

ក្នុងឱកាសនោះដែរ លោក យី វាសនា បានប្រាប់អ្នកសារព័ត៌មានថា លើកនេះលោកបានបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតចំនួន៣០នាក់ លើ៤ប្រភេទកីឡា ។

លោកបន្តថា ទាំង៤ប្រភេទកីឡានោះ រួមមានកីឡាអត្តពលកម្ម រត់ប្រណាំង-ចោលដុំដែក និងប្រណាំងរទេះ មានចំនួន១៩នាក់ ។ ប្រភេទកីឡាហែលទឹក មានចំនួន៩នាក់ ដែលលេងជាច្រើនវិញ្ញាសា ។ ប្រភេទកីឡាប៊ូលលីង ១នាក់ និងប្រភេទកីឡាបាញ់កាំភ្លើង មាន១នាក់ដែរ ។

លោក យី វាសនា បានឲ្យដឹងទៀតថា កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភនូវ អាហារហូបចុកសម្រាប់បំប៉ន និងសម្លៀកបំពាក់ មួយចំនួនធំដែរហើយ ។ ការជួយជ្រោមជ្រែងរបស់អូឡាំពិកកម្ពុជា គឺជាប្រការសំខាន់ណាស់ កីឡាករ-កីឡា ការិនីរបស់នឹងកាន់តែមានកម្លាំងចិត្ត ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ SEA Para Games នេះបន្ថែមទៀត ៕

កីឡាករជនពិការ ទទួលឯកសណ្ឋានកីឡា ចំនួន ៤៨ឈុតពី NOCC

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC (ស្តាំ)

កីឡាករជនពិការ ទទួលឯកសណ្ឋានកីឡា ចំនួន ៤៨ឈុតពី NOCC

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា (ឆ្វេង)