ក្លឹបហូសាណា ទទួលចំណាត់ថ្នាក់លេខ១ ពី ការប្រកួតពានរង្វាន់ ឯកអគ្គរដ្ឋទូតកូរ៉េ

ភ្នំពេញ៖ ព្រឹត្តិការណ៍ នៃការប្រកួតតេក្វាន់ដូ ដណ្ដើមពាន រង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ (Korean Ambassador’s Cup 2015) ដែលរៀបចំឡើងដោយ ខេមរសហព័ន្ធតេក្វាន់ដូ និងស្ថានទូតកូរ៉េ ប្រចាំនៅកម្ពុជា ក្រោមការសហការជាមួយ ក្រសួងអប់រំ យុវជន និង កីឡា បានបញ្ចប់ទៅវិញហើយនាល្ងាចថ្ងៃ សុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៥នៅអាគារ ប៊ូយ៉ុងក្នុងពហុកីឡដ្ឋានជាតិ ។

ក្នុងឱកាសបំពាក់មេដាយក្នុងពិធីបិទការប្រកួតនេះ បានអញ្ជើញចូលរួមពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Kim Won Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា និងលោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ ។

មានកីឡាករ-កីឡាការិនី បានចូលរួមចំនួន២៣១នាក់ដែលក្នុងនោះ រាជធានីភ្នំពេញ មានចំនួន១៦៦នាក់ មកពី២៤ ក្លឹបខេត្តសៀមរាប ចំនួន១៥នាក់ មកពី១ក្លឹប និងខេត្តបាត់ដំបង ចំនួន៥០នាក់ មកពី៥ក្លឹបចូលរួមប្រកួត ។ ពួកគេសុទ្ធតែឆ្លងកាត់ការប្រកួតជម្រុះដ៏តឹងតែង ទើបអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះបាន ។ ពួកគេជាអត្តពលិកវ័យក្មេងដែលត្រៀមសម្រាប់ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡា SEA Games ។

ចំពោះលទ្ធផលនោះដែរ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបហូសាណា ដែលបានពិន្ទុ៣៦០ពិន្ទុ រីឯចំណាត់ថ្នាក់លេខ ២ បានទៅលើក្លឹប FREEDOM ដែលបាន៣៤២ពិន្ទុ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹបបូរី១០០ខ្នង ដែលរក បាន២៨៩ពិន្តុ ៕