ផល សោភ័ណ្ឌ ផ្តួលជើងខ្លាំងថៃ ត្រឹមទឹកទី២ នៅសង្វៀន SEA-TV

ភ្នំពេញ៖ អ្នកប្រដាល់ ផល សោភ័ណ្ឌ ក្លឹបតាឡីដំរីមានរិទ្ធ បានបញ្ចេញមួយកែងឆ្វេងយ៉ាងល្អចំថ្គាម ធ្វើឲ្យអ្នកប្រដាល់ថៃ Phlav Fai សន្លប់នៅត្រឹមទឹកទី២ស្អាត គ្រាដែលអ្នកប្រដាល់ មាស ច័ន្ទមាន ក្លឹបសមាគមប្រដាល់ក្រសួងការពារជាតិ បានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Phach Nam Ek ដោយពិន្ទុដាច់តែម្ដង បន្ទាប់ពីប្រកួត ៥ទឹកពេញនោះនៅលើសង្វៀន EXPERT របស់ SEA-TV នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

អ្នកប្រដាល់ថៃរូបនេះចាប់ផ្ដើមវេទនាតាំងពីដើមទឹកទី១ មកម្ល៉េះ ដោយសារតែ សោភ័ណ្ឌ បញ្ចេញកែង និងកណ្ដាប់ដៃវាយសន្ធាប់យ៉ាងខ្លាំងនោះ ធ្វើឲ្យអ្នកប្រដាល់មានការរៀងយ៉ាប់យ៉ាងខ្លំាំង ព្រោះត្រូវកែង និងកណ្តាប់ចំៗលើផ្ទៃមុខតែ ម្តង ។ ឈានដល់ទឹកទី២ សោភ័ណ្ឌ ប្រើជើង និងជង្គង់បន្ថែមហើយ ខណៈដែល Phlav Fai ប្រហែសក្នុងការការពារនោះ សោភ័ណ្ឌ បញ្ចេញមួយកែងឆ្វេងចំថ្គាម បណ្ដាលឲ្យអ្នកប្រដាល់ថៃរូបនេះសន្លប់ក្រោកលែងរួចតែម្ដង ។

ចំណែកអ្នកប្រដាល់ មាស ច័ន្ទមាន ក្លឹបសមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Phach Nam Ek ដោយពិន្ទុដាច់តែម្ដង បន្ទាប់ពីប្រកួត៥ទឹកពេញនោះ ។

ច័ន្ទមាន ទំនងជាហ្វឹកហាត់មិនបានគ្រប់គ្រាន់ ទើបគេមិនសូវហ៊ានវាយសម្រុក ខណៈដែលអ្នកប្រដាល់ថៃរូបនេះវាយ ប្រហាររហូតនោះ ចាប់ពីទឹកទី៣ ទៅគេសង្កេតឃើញថា ច័ន្ទមាន ដួលលើសង្វៀនជាញឹកញាប់ ទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នា ៥ទឹកពេញ ហើយ ច័ន្ទមាន បានចាញ់កីឡាករថៃ Phach Nam Ek ដោយពិន្ទុ ៕