មូលនិធិសម្តេច ក្រឡាហោម ស ខេង ផ្តល់ប្រាក់ជិត ១០០លានរៀល ដល់គ្រួសារសព និងស្រ្តីសម្រាលកូន នៅខេត្តព្រៃវែង

ព្រៃវែង៖ ដូចដែលការធ្លាប់បានសន្យាកាលពីមុនពេល បោះឆ្នោតឆ្នាំ២០១៣ ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារ សព និងស្រ្តីសម្រាលកូននោះ មូលនិធិសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់ថវិកាជិត ១០០លានរៀល ជូនគ្រួសារសព និងស្រ្តីសម្រាលកូន ៦៨៧គ្រួសារ នៅឃុំស្វាយជ្រុំ ស្រុកមេ សាង ខេត្តព្រៃវែង។

ថវិការឧបត្ថម្ភទាំងនេះ ត្រូវបាននាំយកទៅចែកជូនដល់ក្រុមគ្រួសារសព និងស្រ្តីសម្រាលកូន ដោយលោកបណ្ឌិត លីវ ម៉ូវ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ ក្នុងឱកាសនោះ លោកបណ្ឌិត លីវ ម៉ូវ បាននាំមកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចក្រឡាហោម ស ខេង។

លោក លីវ ម៉ូវ បានបញ្ជាក់ថា សម្តេច ស ខេង បានបង្កើតមូលនិធិជួយគ្រួសារ និងស្រ្តីសម្រាលកូន ដោយផ្ទាល់ ដើម្បីជួយរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ហើយសម្តេច តែងតែផ្តែផ្តាំឲ្យការងារផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឲ្យបាន លឿន មានតម្លាភាព ប្រសិទ្ធភាព និង ដល់ដៃម្ចាស់សំណើ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។

បន្ថែមពីនេះទៀត លោក លីវ ម៉ូវ ក៏បានផ្តល់អាហារូបករណ៍ បរិញ្ញាបត្រ បរិញ្ញាបត្ររង និងវគ្គជំនាញបច្ចេកទេស សរុបចំនួន ១០០ កន្លែង ដល់សិស្ស ដែលគ្រួសារមានជីវភាពក្រីក្រ ដើម្បីឲ្យពួកគេបាន បន្តក្រេបយកចំណេះដឹង ខ្ពស់បន្ថែមទៀត ព្រោះពួកគេជាធនធាន និងជាសសរទ្រូងរបស់ប្រទេសជាតិ៕