អភិបាល​ខេត្ត​ពោធិ៍សាត់ ចែក​ស្រូវ​ពូជ​ដល់​ ប្រជាពលរដ្ឋ​ចំនួន​ ២៥០ គ្រួសារ

ពោធិសាត់៖ នៅព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទៅចែកស្រូវពូជដល់ប្រជាពលរដ្ឋចំនួន ២៥០ គ្រួសារ មកពីឃុំ ស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក សៅ ដារឿន អភិបាលស្រុកបាកាន បានអោយដឹងថា ក្នុងឆ្នាំ ២០១៥ នេះ ក្នុងស្រុក បាកាន អនុវត្តផែនការដាំដុះស្រូវបានចំនួន ១០៣% ក្នុងផែនការឆ្នាំ ៤៧.០០០ ហិតកា អនុវត្ត ជាក់ស្តែងបានចំនួន ៤៧៩.០០០ ហិកតា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចែកស្រូវពូជនេះ គឺជាជំហានទី២ ហើយក្នុងការបង្ក បង្កើនផលនៅក្នុងស្រុកបាកាន ដោយកាលពីការដាំដុះលើកទី១ ស្រុកបាកានបានអនុវត្ត លើសផែនការទៅទៀត។ ការដែលប្រជាពលរដ្ឋអាចអនុវត្តការដាំដុះ ដោយទទួលបាន ទិន្នផលលើសផែនការ ដោយសារក្នុងខេត្តពោធិ៍សាត់ទាំងមូលទទួលបាននូវសមិទ្ធិផលខ្នាតយក្ស ផ្នែកធារាសាស្ត្រ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ  ព្រះរាជាណាចក្រកម្ពុជា ចំនួនពីរគឺ៖ ទំនប់ធារាសាស្រ្តលេខ ៣ និងលេខ ៥ ដែលមានសមត្ថភាព ស្តុកទឹកសម្រាប់ស្រោចស្រពប្រមាណ ៥០លាន ម៉ែត្រគូប និងទ្វារទឹកចំនួន ០២ កន្លែងទៀត គឺទ្វារទឹកដំណាក់អម្ពិល និងទ្វារទឹកចារឹក ដែលមានសមត្ថភាពស្រោចស្រព ផ្ទៃដីស្រែចំនួន ប្រមាណ ១០ម៉ឺន ហិកតា។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ លោកអភិបាលខេត្តសូមធ្វើការថ្លែង  អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហារបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងដោយឡែកប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពីព្រោះថា ទុក្ខលំបាកប្រជាពលរដ្ឋ គឺជាទុកលំបាករបស់សម្តេច។

លោកអភិបាលខេត្ត បានសំណូមពរអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ចគ្រប់ជំនាញ ចូលរួមក្នុងការថែទាំអោយមានទឹកជាប់ជាប្រចាំក្នុងប្រឡាយ និងត្រូវចលនាអោយឈ្មួញចូលមកជាវអង្ករអោយបានច្រើន ដើម្បីអោយទិន្នផលដែល ប្រជាពលរដ្ឋប្រមូលបាន លក់បានក្នុងតម្លៃខ្ពស់។ លោកអភិបាលខេត្ត បានហាមដាច់ខាតមិន    អោយសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការឃុបឃិតជាមួយឈ្មួញ អោយឈ្មួញតែម្នាក់ ចូលទៅប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដែលធ្វើអោយតម្លៃស្រូវធ្លាក់ទាប ប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បី   អោយភូមិឋានរបស់យើងរបស់នៅបានប្រកបដោយភាពសុខដុមរមនា។

គូសបញ្ជាក់ផងដែរ ប្រជាពលរដ្ឋចំនួន ២៥០ គ្រួសារ ទទួលបានស្រូវពូជចំនួន ៤០ គ.ក្រ និងសារុងចំនួន ០១ ក្នុងមួយគ្រួសារ៕