ឯកអគ្គរដ្ឋទូត​អាមេរិក រៀន​«​បង់សំណាញ់​ត្រី​»​នៅ​សៀមរាប​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក William A. Heidt បាន​ទៅដល់​មូលដ្ឋាន​មួយ ដែល​ទទួលបាន​ជំនួយ​ពី​កម្មវិធី HARVEST របស់​ទី​ភា្ន​ក់​ងារ​អភិវឌ្ឍន៍​អន្តរជាតិ USAID ក្នុង​ខេត្តសៀមរាប កាលពីដើម​សប្តាហ៍​នេះ​។

​នៅក្នុង​វីដេអូ​ជាង​១ នាទី ដែល​ត្រូវបាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បានបង្ហាញ​ពី​សកម្មភាព​យ៉ាង​ស្និត​ស្នាល​របស់លោក Heidt ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។ លោក បាន​ឲ្យ​ពលរដ្ឋ​ប្រាប់​លោក ពី​របៀប​បង់សំណាញ់​ត្រី​។ ហើយ​លោក ក៏​អនុវត្តន៍​បង់សំណាញ់​នៅក្នុង​ស្រះ​ចិញ្ចឹម​ត្រី ភ្លាមៗ​ដែរ​។ «​ខ្ញុំ​អ្នក​ស្ទូចត្រី​»​។ នេះ​ជាស​ម្តី​របស់​ឯកអគ្គរ​ដ្ឋ​ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ​រូបនេះ និយាយ​ស្រប​ពេលដែល​កំពុង​លើក​ត្រី​ដែល​ជាប់​ក្នុង​សំណាញ់​ចេញពី​ស្រះ​ទឹក​។

​កន្លងមក លោក Heidt ធ្លាប់បាន​ប្រកាសថា លោក​នឹងធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅក្នុង​សហគមន៍ របស់​ពលរដ្ឋ​កម្ពុជា​៕

មានវីដេអូ៖