គណៈកម្មការ​ជំនាញ​សេដ្ឋកិច្ច​នៃ​រដ្ឋសភា ប្រជុំ​ផ្ទៃក្នុង ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦

ភ្នំពេញ: គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ បាន​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ ដើម្បី​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ នៅ​ព្រឹក​ថ្ងៃទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​វិមាន​រដ្ឋសភា ។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប  បាន​មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ជា​សេចក្ដីព្រាងច្បាប់​ដ៏​មាន សារៈសំខាន់ ដែល​តាក់តែងឡើង ស្របទៅតាម​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា និង​តម្រូវការ​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ព្រមទាំង​ស្របទៅតាម គោលដៅ​ជា​យុទ្ធសាស្ត្រ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់​ទី​៣ ដែលជា​របៀបវារៈ​គោល​នយោបាយ សង្គម​-​សេដ្ឋកិច្ច នៃ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រសាសន៍​បន្តថា ការពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៦​នៅពេលនេះ គឺ​គ្រាន់តែ​ពិនិត្យ​លើ​ទម្រង់​ច្បាប់ និង​ពាក្យពេចន៍​អក្ខរាវិរុទ្ធ​មួយចំនួន​ដោយ​រក្សាទុក​ខ្លឹមសារ​នៅ​ដដែល បន្ទាប់មក​នឹងមាន​កិច្ចប្រជុំ​ពិភាក្សា ជាមួយ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​ម​ន្រី្ត​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខ  ដើម្បី​ពិភាក្សា​លើ​ចំណុច ដែលជា​ចម្ងល់​ផ្សេងៗ របស់​គណៈកម្មការ មុននឹង​បញ្ជូន​ត្រលប់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​៕​