គជប៖ មួយ​សប្ដាហ៍ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​ដំណើរ​ការ​ល្អ​

តាំង​ពី​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ រហូត​មក​ទល់​ពេល​នេះ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​ដំណើរ​ការ​ ក្នុង​បរិយាកាស​ល្អ​ប្រសើរ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅកាត់​ថា គជប។ មាន​បញ្ហា​បច្ចេកទេស​តិច​តួច​កើត​ឡើង ប៉ុន្តែ​បើ​តាម​លោក ហង្ស ពុទ្ធា គជប អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​។ គជប ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មានឆន្ទៈ​ចូល​រួម​សហការ​ជាមួយ​ខ្លួន ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​នេះ បើ​ទោះ​បី​ជា​មាន​ការ​រំខាន​ពី​​អាកាស​ធាតុ​មិន​ល្អ​​ក៏​ដោយ​។

  • គជប៖ មួយ​សប្ដាហ៍ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​ដំណើរ​ការ​ល្អ​已关闭评论
  • 143 views
  • Hide Sidebar
    A+
Publish on:2015/11/07  Category:ក្នុងស្រុក
Tags: