បញ្ញ​ត្តិករ៖​ក្រុម​ហ៊ុន​​និង​​សាខា​​ចែក​​ចាយ​​នៅ​​តែ​​លក់​​ស៊ីម​​ដោយ​​គ្មាន​​អត្ត​សញ្ញាណ​​ប័ណ្ណ​

ជា​ថ្មី​ម្ដង​ទៀត​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​បាន​រំលឹក​ទៅ​ ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័តទាំង​អស់ ទាំង​ភ្នាក់ងារ​លក់​ឬ​ចែក​ ចាយ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការលក់​ស៊ីមកាត​ឬ​ផ្ដល់​ស៊ីម​កាតដោយ​គ្មាន​ អត្តសញ្ញាណប័ណ្ណ​ដល់​អតិថិជន។ ការ​រំលឹក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បញ្ញត្តិករ​មើលឃើញ​ថា ក្រុមហ៊ុន​និង​សាខា​ចែក​ចាយ​បន្ត​នៅ​តែ​លក់​ស៊ីម​ដោយ​គ្មាន​អត្ត​សញ្ញាណប័ណ្ណ ​ហើយអ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​នៅ​តែ​មិន​មក​បំពេញ​បែប​បទ​ជា​ ថ្មី។