ធ្លាប់ឃើញទិដ្ឋភាពក្នុងយន្តហោះ ពេលត្រូវបង្ខំចុះចត ភ្លាមៗទេ? មើលវីដេអូនេះបានដឹង (មានវីដេអូ)

ប៉ាគីស្ថាន៖ អ្នកធ្វើដំណើរតាមយន្តហោះម្នាក់ បានតាំងអារម្មណ៍ កាន់កាមេរ៉ា ទាំងខ្លួនតក់ស្លុតបំផុត ដើម្បីផ្តិតយកទិដ្ឋភាព នៅក្នុងយន្តហោះ កំឡុងពេលយន្ដហោះ ត្រូវបង្ខំចុះចតភ្លាមៗ។

ធ្លាប់ឃើញទិដ្ឋភាពក្នុងយន្តហោះ ពេលត្រូវបង្ខំចុះចត ភ្លាមៗទេ? មើលវីដេអូនេះបានដឹង (មានវីដេអូ)
រូបភាព អ្នកធ្វើដំណើរក្នុងយន្តហោះ ពេលចុះចតភ្លាមៗ

ផ្អែកតាមប្រភពព័ត៌មាន យន្តហោះមួយគ្រឿង ម៉ាក Shaheen Air Plane NL142 ប្រភេទ Boeing 737-400 ដែលបានចាកចេញពី ទីក្រុង Karachi ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារនេះ ត្រូវបានបង្ខំចុះចត ជាបន្ទាន់ នៅលើទឹកដី ទីក្រុង Lahore នៃខេត្ត Punjab ប្រទេសប៉ាគីស្ថាន ដដែល  ដោយសារតែមូលហេតុនៃ ការបង្ខំចុះចតជាបន្ទាន់នេះ ទំនងមកពី បញ្ហាបច្ចេកទេស ឬប្រព័ន្ធម៉ាស៊ីន ។

យ៉ាងណាមិញ អ្នកធ្វើដំណើរម្នាក់ ក្នុងយន្តហោះនោះ បានយកកាមេរ៉ារបស់ខ្លួន មកថតយកទិដ្ឋភាព ក៏ដូចជាសកម្មភាព នៅក្នុងយន្តហោះ ក្នុងកំឡុងពេលចុះចត បណ្តោះអាសន្ននោះ ហើយក្នុងវីដេអូឃ្លីបនោះ បានឲ្យឃើញថា យន្តហោះនោះ បានបោះពួយយ៉ាងលឿន សំដៅមកលើផ្ទៃដី ជាមួយនឹងសំឡេង សន្ធឹកពីម៉ាស៊ីន និងយន្តហោះ ពេលប៉ះផ្ទាល់នឹងដី ខណៈពេលដែល អ្នកធ្វើដំណើរទាំងអស់ អង្គុយយ៉ាងស្ងៀមស្ងាត់ ទាំងអារម្មណ៍ភ័យខ្លាចបំផុត ៕

ធ្លាប់ឃើញទិដ្ឋភាពក្នុងយន្តហោះ ពេលត្រូវបង្ខំចុះចត ភ្លាមៗទេ? មើលវីដេអូនេះបានដឹង (មានវីដេអូ)
រូបភាព ដែលអ្នកធ្វើដំណើរ ថតតាមបង្អួចយន្តហោះ ពេលកំពុងចុះចត

ចង់ដឹងថា វាមានទិដ្ឋភាពយ៉ាងណា ទស្សនាវីដេអូឃ្លីប ទាំងអស់គ្នា៖

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត