ប៉ូលិស​ខណ្ឌ​សែន​សុខ ​ក្របួច​ជនសង្ស័យ​៦​នាក់ កាលពី​វេលា​ទៀប​ភ្លឺ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​កម្លាំង​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច និង​ជួញដូរ​ថ្នាំ​ញៀន ស្ថិត​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា កាលពី​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១០០៧ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ដោយ​បាន​ដកហូត​សម្ភារ​មួយ​ចំនួន​ផង​ដែរ ។

លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​០៣​ព្រឹក​នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១០០៧ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី បាន​ចាត់វិធានការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ដែក​កែ​ច្នៃ​សម្រាប់​កាច់ក​.​ម៉ូតូ ១-​ឈ្មោះ​វិទូ សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ២-​ឈ្មោះ​សែ​ម គង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៣-​ឈ្មោះ​ឡុ​ង សុខ​លី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​បាន​នាំ​មក​អធិការដ្ឋាន ដើម្បី​បន្ត​នីតិវិធី ។

ជាមួយ​នោះ​ដែរ នៅ​វេលា​ម៉ោង​០៤​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ស្ថិត​នៅ​ចំណុច​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី កម្លាំង​ល្បាត​អន្តរាគមន៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន ១-​ឈ្មោះ​សេង ប្រាថ្នា ហៅ​ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ២-​ឈ្មោះ​ស៊ុន កំសាន្ត ហៅ​អា​អូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​៣-​ឈ្មោះ​សន សុភ​ណ្ឌ័ ហៅ​អា​ម៉េ​វ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​១៥៦ ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ៕

ប៉ូលិស​ខណ្ឌ​សែន​សុខ ​ក្របួច​ជនសង្ស័យ​៦​នាក់ កាលពី​វេលា​ទៀប​ភ្លឺ
ប៉ូលិស​ខណ្ឌ​សែន​សុខ ​ក្របួច​ជនសង្ស័យ​៦​នាក់ កាលពី​វេលា​ទៀប​ភ្លឺ

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត