មន្ត្រី​យោធា​វិស្វកម្ម​ម្នាក់​ស្លាប់​ លើ​ផ្លូវបំបែក​ជា​បួន សង្ស័យ​រថយន្ត​ធំ​បុក

ខេត្តស្ទឹងត្រែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឱ្យ​មន្ត្រី​យោធា​វិស្វក​កម្ម​ម្នាក់​ស្លាប់​នៅ​និង​កន្លែង ចំណែកឯ​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៥ ស្ថិត​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួនក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឡាំង ជែង អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​យោធា​វិស្វក​កម្ម រស់នៅ​ភូមិ​បាន​ម៉ៃ ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

ពាក់ព័ន្ធ​ករណី​ខាងលើ សមត្ថកិច្ច​មានការ​សង្ស័យ​លើ ជា​រថយន្ត​ប្រភេទ​ធុន​ធំ​បុក រួច​បើក​គេចខ្លួន​បាត់ ដោយ​កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវ​ផង​ដែរ ៕

មន្ត្រី​យោធា​វិស្វកម្ម​ម្នាក់​ស្លាប់​ លើ​ផ្លូវបំបែក​ជា​បួន សង្ស័យ​រថយន្ត​ធំ​បុក
មន្ត្រី​យោធា​វិស្វកម្ម​ម្នាក់​ស្លាប់​ លើ​ផ្លូវបំបែក​ជា​បួន សង្ស័យ​រថយន្ត​ធំ​បុក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត