កុំ​ភ្លេច​ថា​កុំព្យូទ័រ​តែ 2 ឬ 3 ក៏​អាច​ធ្វើ​អោយ​គេហទំព័រ​អ្នក​គាំង​បានដែរ

នាពេលបច្ចុប្បន្ននេះ នៅប្រទេស កម្ពុជាយើង ចាប់ផ្តើមមាន គេហទំព័រ ជាច្រើនដែល កើតឡើង ប៉ុន្តែតែងតែ កើតឡើង បញ្ហាគាំងជានិច្ច នោះក៏ព្រោះ តែជ្រើសរើស សេវាកម្ម Server ខុស។ អ្នកដឹងទេ ប្រសិនបើ Server ផ្គត់ផ្គង់ គេហទំព័រអ្នក តូចតាច កុំព្យូទ័រត្រឹមតែ 2 ឬ 3 ដែលមាន អ៊ីនធើណែត មានល្បឿន គួរសម ក៏អាចធ្វើ អោយគាំង បានដែរ សឹងតែ មិនអាច ងើបឡើងវិញ បានទៀតផង។

កុំ​ភ្លេច​ថា​កុំព្យូទ័រ​តែ 2 ឬ 3 ក៏​អាច​ធ្វើ​អោយ​គេហទំព័រ​អ្នក​គាំង​បានដែរ

Ddos Attack គឺជាការ វាយប្រហារ តាមរយៈ អ៊ីនធើណែត ទៅលើ Server ឬ គេហទំព័រ ណាមួយ វាមិនមែន ជាការ វាយប្រហារ ចូលទៅ លុកលុយ ឬ លួចយក ពត៌មានផ្សេងៗ នោះទេ វាជាការ វាយប្រហារបែប បុកផ្តាច់ ដំណើរការ របស់ Server ដែលមាន IP សម្គាល់ ហេតុដូច្នេះហើយ ប្រសិនបើ គេហទំព័រ អ្នកមិន បានជ្រើសរើស យកសេវាកម្ម បម្លែង IP សម្រាប់ គេហទំព័រ ហើយ ជ្រើសរើសយក Server តូចដើម្បី ផ្គត់ផ្គង់ គេហទំព័រ ទៀតនោះ អ្នកនឹងអាច ទទួលរងការ វាយប្រហារ តាមរយៈ Ddos Attack បានយ៉ាងងាយ។

Ddos Attack វាមានច្រើន ប្រភេទ សម្រាប់ប្រភេទតូច វាអាចធ្វើ ទៅបានលើ គេហទំព័រ ដែលមិន មានប្រព័ន្ធ សុវត្ថិភាព ត្រឹមត្រូវ ព្រមទាំង Server តូចតាច ចំណែកឯ ទ្រង់ទ្រាយ ធំវិញ ពពួក Hacker ជ្រើសរើស យកវិធីបង្កប់ មេរោគលើ កុំព្យូទ័រ ផ្សេងៗ ដែលឆ្លងតាម បណ្តាញ អ៊ីនធើណែត និង បញ្ជាអោយ ទៅ វាយលុក Server ធំៗ ឧទាហរណ៍ កាលពីមុនធ្លាប់ មានបញ្ហា DDos ទ្រង់ទ្រាយ ធំលើ Dropbox និង ខណៈ ពេលដែល លេងហ្គេម Online Dota ជាការប្រកួត ធំបំផុតក្នុង ពិភពលោក មិនអោយ ដំណើរការ។

យើងមិនអាចរៀបរាប់បានច្រើនឡើយ តែវាជាការ ដាស់តឿនដល់ មិត្តអ្នកអាន ដែលមាន បំណងចង់បង្កើត គេហទំព័រមួយ អោយឆាប់មាន ភាពរីកចម្រើន និង គិតថា ថ្ងៃមុខ វាអាចជា គេហទំព័រ ដ៏ធំមួយ គួរតែ គិតអោយ ច្បាស់លាស់ លើការ ជ្រើសរើស Server ធំៗ និង សេវាកម្ម គ្រប់គ្រង IP សម្រាប់ គេហទំព័រអ្នក ផងដែរ ដើម្បីជៀសវាង បញ្ហាទាំង នេះបាន។

  • ដោយ: Meng
  • 1:38 PM, 07 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ