លោក សួស អង្គារ៍ នាំមូលនិធិ​ ស​ម្តេចក្រឡាហោម ស ខេង ចែកជូនស្រ្តី សម្រាលកូន និងមរណៈ នៅស្រុកថ្មគោល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ចុះជួយស្រុកថ្មគោល និងជាប្រធានក្រុមការងារ ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះតាមខ្នងផ្ទះ នាំអំណោយមូលនិធិ សម្តេចក្រឡាហោម ស ខេង ចែកជូនស្រ្តីទើបសម្រាលកូន និងអ្នកស្លាប់ សរុបចំនួន៨២នាក់ ក្នុងនោះឃុំអូតាគី មានស្រ្តីទើបសម្រាលកូនហើយ ចំនួន៣២នាក់ និងអ្នកស្លាប់មាន ៧នាក់ និងនៅឃុំតាម៉ឺន មានស្រ្តីទើបសម្រាលកូន មានចំនួន៣៤នាក់ អ្នកស្លាប់មាន៧នាក់ សរុបទាំងអស់មាន ៨២នាក់ ក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀល និងឃីដ១កញ្ចប់។

លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដែលលោកតែងតែយកចិត្តទុក្ខដាក់ គិតគូរពីសុខទុក្ខនិងស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន ជានិច្ចរហូតមក ដែលមានទម្លាប់មួយ គឺវប្បធម៌ចែករំលែក និងទីណាមានទុក្ខ គឺមានមុខគណបក្ស ចាំជួយប្រជាពលរដ្ឋនៅតាម មូលដ្ឋានយើង។

លោក សួស អង្គារ៍ បានផ្តាំផ្ញើដល់មាតាទាំងអស់ ដែលទើបសម្រាលកូនទាំងអស់ថា ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការរស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់តាមពេទ្យណែនាំ និងបន្តគាំទ្រគណបក្សយើង បានដឹកនាំប្រទេស នៅអាណត្តិក្រោយៗទៀត ព្រោះមានតែគណបក្សប្រជាជនមួយគត់ ដែលចាំជួយបងប្អូនគ្រប់កាលៈទេសៈ ហើយបងប្អូនក៏ត្រូវជួយគណបក្សយើងវិញផងដែរ៕