ជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន ខុសច្បាប់ នគរបាលចាប់ខ្លួន តាមដីកាតុលាការ

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ស្រុកមង្គលបុរី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយមានដីកាបង្កាប់ពីតុលាការ ពីបទជួញដូរគ្រឿងញៀន ខុសច្បាប់ កាលពីឆ្នាំ២០១៣ កន្លងមកនេះ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣ ។

លោកស៊ី ឌី អធិការស្រុកមង្គលបុរី បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះ ថា ក្រោយមានចង្អុលបង្ហាញពីសំណាក លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត ទប់ស្កាត់ រាល់បទល្មើសកើតឡើង នៅក្នុងមូលដ្ឋានដែលយើងឈរជើង ។

លោកបានបន្តថា ដីការបង្កាប់ចាប់ខ្លួន សំណុំរឿងព្រហ្មទណ្ឌលេខ ៥១៦ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ចេញបង្កាប់ឲ្យនាំខ្លួនពីយើង លី ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យ ឈ្មោះ ខុម ខា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ត្រូវបានសមត្ថកិច្ច នគរបាលស្រុកមង្គលបុរី ឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅចំណុចភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរបន្តសំណុំរឿងជនសង្ស័យ និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន ខុសច្បាប់ នគរបាលចាប់ខ្លួន តាមដីកាតុលាការ

ជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន ខុសច្បាប់ នគរបាលចាប់ខ្លួន តាមដីកាតុលាការ