ក្រុម១៥៧ សាខា​ខេត្ត​កណ្តាល​ មាន​គម្រោង​ជួយ​លើក​ស្ទួយ​ ជីវភាព​ប្រជាពលរដ្ឋ​ លើ​វិស័យ​ចំនួន​​៤

កណ្តាល៖ ប្រធានចលនាយុវជន កម្ពុជា១៥៧ ក្រុម សាខាខេត្តកណ្តាល លោកស្រី ចាន់ថន ក្នុងពិធីផ្តល់អំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋ ចំនួន២៦ គ្រួសារ នាទីស្នាក់ការ សាខាក្រុម១៥៧ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបញ្ជាក់អះអាងថា ចលនាមួយនេះ នឹងខិតខំជួយលើកស្ទូយ ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋ តាមរយៈវិស័យ៤សំខាន់ៗ។

លោក ស្រី ចាន់ថន បានបញ្ជាក់ថា តាមរយៈការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកនៃចលនាយុវជនកម្ពុជា និងលោក ម៉ឹង ពន្លក ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ តែងតែបណ្តុះស្មារតីឲ្យសមាជិក សមាជិកាទំាងអស់ខិតខំនិងរួមគ្នាជួយលើកកិច្ចការមនុស្សធម៌នៅក្នុងសង្គម តាមរយៈការជួយបងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក ជួបការខ្វះខាត និងកិច្ចការងារសង្គមមួយចំនួន។

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកណ្តាល បានបន្តទៀតថា ក្រោមស្មារតីដឹកនាំនេះហើយ កន្លងមក ក៏ដូចជាថ្ងៃនេះក្រុម១៥៧ សាខាខេត្តកណ្តាល បានខិតខំស្វែងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានជីវភាពខ្វះខាត និងជួបការលំបាកផ្សេងៗដើម្បីផ្តល់អំណោយមនុស្សធម៌ និងថវិកាមួយចំនួន សម្រាប់ពួកគាត់ដោះស្រាយជីវភាពក្នុងការគ្រួសារ ក៏ដូចជាការរស់នៅមួយរយៈពេលខ្លី ដើម្បីឲ្យមានឱកាស និងលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ។

លោក ស្រី ចាន់ថន បញ្ជាក់បន្ថែមទៀតថា ក្រៅពីកិច្ចការងារមនុស្សធម៌ទៅថ្ងៃមុខ ក្រុម១៥៧ សាខាខេត្តកណ្តាល និងប្រឹងប្រែងបន្តជួយបងប្អូន ប្រជាពលរដ្ឋក្នុងកិច្ចការងារសង្គម ទៅលើវិស័យអប់រំ វិស័យទេសចរណ៍ វិស័យកីឡា និងវិស័យកសិកម្ម។ លោកបានពន្យល់ថា ដោយមានកិច្ចសហការ ជាមួយសមាគមនខ្មែរជួយខ្មែរ នៅអាមេរិក ក្រុម១៥៧ បានចាក់ដី និងធ្វើរបង ជម្រុញការសាងសង់សាលារៀនឲ្យបានលឿន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ នៅក្បែរតំបន់នេះ អាចចូលសិក្សាដោយ មិនចាំបាច់បង់ប្រាក់។ ចំពោះវិស័យកីឡា ក្រុម១៥៧ និងបង្កើតឲ្យមាន ជាក្រុមបាល់ទាត់ បាល់ទះ និងមានកន្លែងប្រណាំងសេះ ព្រោះលេងកីឡា ដើម្បីសុខភាព នៅពេលទៅប្រកួតជាមួយ គេអាចបានពាន់រង្វាន់។

ចំពោះវិស័យទេសចរណ៍វិញនឹងរៀបចំឲ្យមានតំបន់ទេសចរណ៍ជាលក្ខណៈធម្មជាតិក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ុន 7NG ដោយជួលតូបឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអាចលក់ដើម្បីបានចំណូលនៅតាមតំបន់ទេសចរណ៍ទំាងនេះ ឯវិស័យកសិកម្មវិញ ក្រុម១៥៧ និងជម្រុញឲ្យពួកគាត់ធ្វើស្រែ ហើយក្រុម១៥៧ នឹងផ្គត់ផ្គង់ជីឲ្យបងប្អូនប្រជាពលរដ្ឋ តាមរយៈការឲ្យខ្ចី ហើយនៅពេលទទួលផលបងប្អូនប្រជាពលរដ្ឋអាចសងមកវិញ ដោយសារនៅក្បែរទីស្នាក់ក្រុម១៥៧ មានរោងម៉ាស៊ីន ស្រូវស្រាប់ រាល់ផលិតផលកម្មសិកម្មក្រុម១៥៧អាចជួយសម្រួលដល់ពួកគាត់បាន។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះ លោក ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកណ្តាល រួមសមាជិកសមាជិក បាននាំយក អំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា រួមនិងលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ផ្តល់ជូនបងប្អូន ប្រជាពលរដ្ឋចំនួន២៦ គ្រួសារ ដែលរស់នៅក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ សុ្រកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល១គីឡូក្រាម, ស្ករស១គីឡូក្រាម, ប៊ីចេងកន្លះគីឡូក្រាម, ប្រេងឆា១លីត្រ, ត្រីខ១០កំប៉ុង, មី១កេស និងថវិកា៥ម៉ឺនរៀល៕