លោកហ៊ុន ម៉ាណែត ចុះបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ សាលាបឋមសិក្សាម្រោម ក្នុងស្រុកអង្គរជ័យ

កំពត៖ លោកហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាម្រោម ស្ថិតក្នុងវត្តម្រោម នៃភូមិឪង្ការ ឃុំម្រោម
ស្រុកអង្គរជ័យ ខេត្តកំពត។ ដោយមានការចូលរួម ពីសំណាក់លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។

ក្នុងពិធីសម្ពោធនេះ លោកហ៊ុន ម៉ាណែត ក៏បានផ្តល់អំណោយនិងថវិកា ដល់យាយជី តាជី និងសិស្សានុសិស្ស ព្រមទាំងផ្តល់កុំព្យូទ័រមួយចំនួន ដល់សាលាម្រោមនេះផងដែរ សម្រាប់តម្រូវការរបស់គ្រូ និងសិស្ស នៃសម័យបច្ចេកវិទ្យាបច្ចុប្បន្ននេះ។ អគារសិក្សាសម្ពោធ ដាក់ឲ្យប្រើប្រាស់
នាពេលនេះ ចំនួន០១ខ្នង មានប្រាំបន្ទប់៕