បុរស​ម្នាក់​តូចចិត្ត​រកស៊ី​មិនសូវ​កាក់កប ចងក​ស្លាប់​ខ្លួន

ភ្នំពេញ: ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ សាកសព​បុរស​ម្នាក់ បាន​ចងក ធ្វើអត្តឃាត​ចងក​និងគ្រោងទ្វា បន្ទប់​ផ្ទះ​បាក់បែក​មួយកន្លែង​ដែល​គេ​ទុកចោល​កាលពី​​ល្ងាច​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ សុខ ចាន់​អាយុ​២៥​ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅ​ផ្ទះជួល​ក្បែរ​កន្លែងកើតហេតុ​ខាងលើ​។​

​តាម​ប្រភពព័ត៌មាន​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃមុន​នេះ ជនរងគ្រោះ​ចេះតែត្អូញត្អែរ រឿង​រកស៊ី​មិន​កាក់កប​សោះ រកតែ​លុយ​ទិញ​អង្ករ​ហូប​គ្មាន ហើយ​មានសមាជិកគ្រួសារ​ទៀត​(​យាយ​មក​នៅ​ជាមួយ​)​។​

​ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​ជនរងគ្រោះ​ទិញ​ស្រាមក​ផឹក ហើយ​ទៅ​ដេក​តែ​លើ​ដើមឈើ​នៅមុខ​ផ្ទះ លុះ​ពេល​ស្អែក​ឡើង ក៏​ស្រាប់តែមាន​គេ​ប្រទះឃើញ​ចង​.​ក​សម្លាប់ខ្លួន​បាត់ទៅហើយ​។​

​ក្រោយពី​កើតហេតុ​និង​ភ្ញាក់ផ្អើល​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បានចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​សាកសព ដោយ​គ្មាន​ឃើញ​មាន​អ្វី​ក៏បាន​
ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅដាក់​នៅ​វត្ត​ទឹកថ្លា ៕​