បុរស​សរសៃប្រសាទ ម្នាក់​លង់ទឹក​ក្នុង​ស្រែ​ស្លាប់​

ព្រះសីហនុ: បុរស​សរសៃប្រសាទ ម្នាក់​បាន​លង់ទឹក​ក្នុង​ស្រែ​ស្លាប់ ដោយ​ខ្លួនឯង​កាលពី​រសៀលថ្ងៃទី​៦ ខែ​វិ​ចិ្ច​កា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ព្រៃនប់​បានអោយដឹងថា បុរស​ដែល​ស្លាប់​នេះ​មាន ឈ្មោះឆូវ ស្រូល អាយុ​៥៣​ឆ្នាំ ជា​កសិករ​មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាង​​លើ ។  

​បើតាម​ការ​អោយដឹងពី ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ បាន​អះអាងថា ជនរងគ្រោះ​នេះមាន​ជម្ងឺ​សរសៃ​ទាញ ជា​ញឹកញាប់​រាល់ថ្ងៃ​ទើប​នៅ​រសៀល​នេះ​ឃើញ​​រូបគេ ដើរ​នៅលើ​ភ្លឺស្រែ តែម្នាក់ឯង ដែលជា​ហេតុ​បណ្តាលអោយ​ដួល​ទៅ​កន្លែង​ទឹក​រាក់​ក្នុង​ស្រែហើយ​សរសៃ​ទាញ ក៏​លង​ទឹក​ស្លាប់​តែម្តង​។​

​ឆ្លងតាម​ការស្រាវជ្រាវ​ធ្វើការ​ស​ល្យ​ពិ​ច្ច័​យ របស់​នគរបាល​ជំនាញ​ស្រុក​ព្រៃនប់បានអោយដឹងថា បុរស​ដែល​ស្លាប់​នេះ​គឺ​ស្លាប់​ដោយសារតែ​លង់ទឹក ដោយខ្លួនឯង​ពិតប្រាកដ​មែន ហើយ​សាកសព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕R​

បុរស​សរសៃប្រសាទ ម្នាក់​លង់ទឹក​ក្នុង​ស្រែ​ស្លាប់​

បុរស​សរសៃប្រសាទ ម្នាក់​លង់ទឹក​ក្នុង​ស្រែ​ស្លាប់​