Man Utd អាច​រក​គ្រាប់​បាន​អត់​ប៉ះ​ West Brom យប់​នេះ?


Man Utd អាច​រក​គ្រាប់​បាន​អត់​ប៉ះ​ West Brom យប់​នេះ?

ក្រុម​បិសាច​ក្រហម Manchester United នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford ស្វាគមន៍​ក្រុម​ West Bromwich Albion ​ក្នុង​ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​១២​ នា​វេលា​ម៉ោង​​១០:០០​នាទី​យប់​នេះ។

 

Man Utd អាច​រក​គ្រាប់​បាន​អត់​ប៉ះ​ West Brom យប់​នេះ?

 

​​៤​ប្រកួត​ចុង​ក្រោយ​របស់​ Man Utd ពុំ​ទាន់​មាន​ក្រុម​ណា​មួយ​ ស៊ុត​បញ្ចូល​ទី​បាន​ទេ ប៉ុន្តែ​​៤​ប្រកួត​កន្លង​ទៅ​នេះ​ដែរ បិសាច​ក្រហម​​​រក​បាន​តែ​១​គ្រាប់​គត់។ យ៉ាង​ណា ក្រុម​របស់​លោក​ Louis van Gaal ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ និង​មាន​គម្លាត​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ ពី​ក្រុម​កំពូល​តារាង​ Manchester City និង​ Arsenal។ តើ​យប់​នេះ​ Man Utd អាច​​រក​បាន​៣​ពិន្ទុ ដើម្បី​បន្ត​សង្ឃឹម​ប្រជែង​យក​ពាន​បាន​ ឬ​យ៉ាង​ណា?

 

​សម្ដី​អ្នកចាត់ការ៖  

 

Man Utd អាច​រក​គ្រាប់​បាន​អត់​ប៉ះ​ West Brom យប់​នេះ?

 

​Louis van Gaal អ្នកចាត់ការ​ក្រុម​ Man Utd បាន​និយាយ​មុន​ប្រកួត​នេះ​​ថា៖ “ខ្ញុំ​សូម​ឲ្យ​អ្នកគាំទ្រ​រិះគន់​តែ​អ្នកចាត់ការ​បាន​ហើយ កុំ​រិះគន់​លើ​កីឡាករ។ វា​ជា​រឿង​ពិបាក​ណាស់ ដែល​ពួកគេ​លេង​ឲ្យ​ក្រុម​ Manchester United ជាមួយ​នឹង​សម្ពាធ​កាន់​តែ​ច្រើន។ ដូច​ដែល​ធ្លាប់​ដឹង​ហើយ មាន​សំឡេង​ស្រែក​ជា​ច្រើន​នៅ​ Old Trafford ហើយ​វា​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កីឡាករ​ទេ”។

 

Man Utd អាច​រក​គ្រាប់​បាន​អត់​ប៉ះ​ West Brom យប់​នេះ?

 

​​រីឯ​ Tony Pulis អ្នកចាត់ការ​ក្រុម​ West Brom វិញ បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា ការ​ប្រកួត​នេះ​នឹង​ពិបាក។ បើ​អ្នក​ក្រឡេក​ទៅ​លើ​លុយ​ដែល​ Van Gaal បាន​ចាយ កីឡាករ​ដែល​គាត់​មាន​ ​ក្រុម​ដែល​គាត់​មាន ​វា​មិន​គួរ​ក្លាយ​ជា​ការ​ប្រកួត​មួយ​ទេ បើ​ធៀប​នឹង​ក្រុម​យើង។ ប៉ុន្តែ​​បើ​យើង​មាន​កីឡាករ​១១​នាក់ ដែល​រត់​ដូច​គ្នា ​ខំ​ប្រឹង​ដូច​គ្នា និង​លេង​ឲ្យ​បាន​ល្អ​បំផុត នោះ​គ្មាន​នរណា​អាច​ដឹង​ពី​លទ្ធផល​ឡើយ”។

 

​ជើង​កីឡាករ៖

 

Man Utd អាច​រក​គ្រាប់​បាន​អត់​ប៉ះ​ West Brom យប់​នេះ?

 

ម្ចាស់​ផ្ទះ​​បិសាច​ក្រហម​ Morgan Schneiderlin ​ត្រឡប់​ហ្វឹកហាត់​បាន​វិញ​ហើយ តែ​ប្រហែល​មិន​ទាន់​ Fit ​១០០% ប្រកួត​យប់​នេះ។ Ashley Young ​នឹង​បន្ត​លេង​​ជា​ខ្សែ​ការពារ​ស្ដាំ ដោយសារ​ Matteo Darmian ​ជាប់​​ពិន័យ។ Antonio Valencia ​របួស​ជើង, Luke Shaw ​បាក់​ជើង, Paddy McNair ឈឺ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Man Utd ​អាច​ជា៖ De Gea; Young, Smalling, Jones, Rojo; Schweinsteiger, Carrick; Mata, Rooney, Lingard; Martial។

 

Man Utd អាច​រក​គ្រាប់​បាន​អត់​ប៉ះ​ West Brom យប់​នេះ?

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ West Brom វិញ ​ខ្សែ​ការពារ​ Chris Brunt ​​នឹង​អាច​ចូល​លេង​បាន​នៅ​ Old Trafford យប់​នេះ ដោយសារ​ជា​របួស​ហើយ។ ប៉ុន្តែ​អ្នកចាំទី​​ដៃ​ទី​១ Ben Foster ​នឹង​បន្ត​អវត្តមាន​ទៀត ដោយសារ​របួស​សរសៃ​តាំង​ពី​​ប្រកួត​ជាមួយ Stoke City ខែ​មិនា។ ​ដូច្នេះ​១១​នាក់​ដំបូង​​របស់​ West Brom អាច​ជា៖ Myhill; Dawson, McCauley, Evans, Brunt; McManaman, Fletcher, Yacob, McClean; Rondon, Berahino។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

​ក្រុម​ទាំង​២​នេះ ប៉ះ​គ្នា​៥​ប្រកួត​ចុង​ក្រោយ Man Utd ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ ដោយ​ចាញ់​ West Brom ​២​ដង និង​ស្មើ​២​ដង។

 

​Wayne Rooney ​ស៊ុត​ចូល​៧​គ្រាប់ និង​ Assists ៤​ដង ក្នុង​ការ​ប្រកួត​ Premier League ទល់​នឹង​ West Brom ​៧​ប្រកួត​ចុង​ក្រោយ។

 

Man Utd ចាញ់​តែ​១​ដង​​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ Premier League ១៣​ដង​ចុង​ក្រោយ​នៅ​ Old Trafford ដោយ​ក្នុង​នោះ​ឈ្នះ​៩ និង​ស្មើ​៣៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ Manchester United ២-០ West Brom, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

Man Utd អាច​រក​គ្រាប់​បាន​អត់​ប៉ះ​ West Brom យប់​នេះ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | sportsmole​