ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​កែប្រែ​ដៃ​មនុស្ស​ទៅ​ជា Keyboard យ៉ាង​អស្ចារ្យ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​កែប្រែ​ដៃ​មនុស្ស​ទៅ​ជា Keyboard យ៉ាង​អស្ចារ្យ

ក្រុមហ៊ុន​បច្ចេកវិទ្យា NEC របស់​ប្រទេស​ជប៉ុន​បាន​បង្កើត​ក្ដារចុច​ដ៏​ពិសេស​មួយ​ដោយ​បញ្ចាំង​នៅ​លើ​ដៃ​ផ្ទាល់​តែ​ម្ដង ដើម្បី​ប្រើ​ប្រាស់​ជាមួយ​វ៉ែនតា​​បំពាក់​កាមេរ៉ា និង​នាឡិកា smartwatch នៅ​ក្នុង​រោងចក្រ ឬ​មន្ទីរពេទ្យ​នានា។

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​កែប្រែ​ដៃ​មនុស្ស​ទៅ​ជា Keyboard យ៉ាង​អស្ចារ្យ

 

កម្មវិធី keyboard លើ​ដៃ​នេះ អាច​ប្រើប្រាស់​បាន​ជាមួយ​ទូរសព្ទ និង​​ឧបករណ៍​​ពាក់​ជាប់​ខ្លួន​បាន​របស់​ក្រុមហ៊ុន​នានា ដែល​អាចឲ្យ​អ្នក​ប្រើប្រាស់​បញ្ចូល​ទិន្នន័យ​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់ keyboard ពិត​​ឡើយ។ កម្មវិធី​នេះ​ដំណើរ​ការ​ដោយ​ជំនួយ​ពី​វ៉ែន​តា​ដែល​មាន​កាមេរ៉ា​ភ្ជាប់ ដូចជា​ប្រភេទ​វ៉ែនតា​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Seiko Epson ជា​ដើម។

 

​ដោយ​​មើល​ទៅ​កាន់​នាឡិកា​តាម​រយៈ​វ៉ែនតា កម្មវិធី​របស់​ក្រុមហ៊ុន NEC នឹង​កំណត់​ទីតាំង​របស់​ឧបករណ៍​នីមួយៗ ហើយ​បន្ទាប់​មក​វ៉ែនតា​នឹង​បង្ហាញ keyboard នៅ​លើ​ដៃ។ នៅ​ពេល​អ្នក​វាយ keyboard ជាមួយ​ដៃ​ម្ខាង​ទៀត កាមេរ៉ា​នឹង​ចាប់​យក​ថា​អ្នក​វាយ​លើ​ Key មួយ​ណា។ សេនស័រ​នៅ​ក្នុង​នាឡិកា​នឹង​ចាប់​យក​រំញ័រ​តាម​រយៈ​ដៃ​ដើម្បី​បញ្ចូល​ទិន្នន័យ៕

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​កែប្រែ​ដៃ​មនុស្ស​ទៅ​ជា Keyboard យ៉ាង​អស្ចារ្យ

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​កែប្រែ​ដៃ​មនុស្ស​ទៅ​ជា Keyboard យ៉ាង​អស្ចារ្យ

 

សូម​ទស្សនា​វីដេអូ៖

 

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​កែប្រែ​ដៃ​មនុស្ស​ទៅ​ជា Keyboard យ៉ាង​អស្ចារ្យ
 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ sbs

នាំមកជូនដោយ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​កែប្រែ​ដៃ​មនុស្ស​ទៅ​ជា Keyboard យ៉ាង​អស្ចារ្យ