ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ក្រុង​តាខ្មៅ ស្លាប់​១​របួស​២

កណ្តាល: មនុស្សម្នា​ក់បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ និង​២នាក់​ផ្សេងទៀត​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង​​ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា កាលពី​វេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥  ត្រង់ចំណុច​មុខ​យានដ្ឋានយីហោ ហេង វណ្ណា ផ្លូវជាតិ​លេខ​២១ ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរ​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ខេង គុណ​ធី ភេទ​ប្រុស​អាយុ៣១​ឆ្នាំ​នៅ​ភូមិ​ទី​១៥ ឃុំ​កំពង់ចាម ស្រុក​កំពង់ចាម ខេត្តកំពង់ចាម​​និង​អ្នករួមដំណើរ របួសស្រាល​ឈ្មោះ​មុត សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ភូមិ​លេខ​៣ ឃុំស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​ភាគី​ម្ខាង​ទៀត​រងរបួស​​ស្រាល​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​1F.0935 អ្នកបើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អ្តសញ្ញាណ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក ហុងដា​​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​កណ្តាល​1P.3744 ឌុប​គ្នា​២​នាក់​បណ្តាល​ឲ្យ​ដួល​រងរបួស​និងបុរស​ជា​អ្នកបើកបរ​ម៉ូតូ ស្លាក​លេខ​កណ្តាល​1P.3744​បាន​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។

 ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​យក​ម៉ូតូទាំងពីរ​គ្រឿង​មក​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។

 ចំណែក​​សាកសព​ត្រូវបាន​សមត្ថកិច្ច ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួល​យកទៅចាត់ចែង​ធ្វើបុណ្យ​៕​

ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ក្រុង​តាខ្មៅ ស្លាប់​១​របួស​២

ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ក្រុង​តាខ្មៅ ស្លាប់​១​របួស​២
ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ក្រុង​តាខ្មៅ ស្លាប់​១​របួស​២