ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ស្រុក​កៀនស្វាយ របួសធ្ងន់​ស្រាល​៥​នាក់​

កណ្តាល: មនុស្ស​ប្រុស​ស្រី​៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​បង្កឡើង​ដោយម៉ូតូ​២​គ្រឿង បើក​មិន​ប្រយ័ត្ន​បុក​គ្នា ពេញទំហឹង​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ ក្នុងភូមិ​ស្តៅ​កន្លែង​២ ឃុំដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដាអាយ​ខន ពាក់​ស្លាក​លេខ​កណ្តាល​1N-2313 បើក​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​​ប៉ុល សំអុន  អាយុ​៥៧ ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ជិះ​គ្នា​៣នាក់​បាន​ស៊ីញ៉ូ​បត់ ឆ្លង​ចូល​ផ្ទះ ស្រាប់តែ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា សេ​១២៥ សេ​រ៊ី ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ​កណ្តាល​1J-5533​បើក​ឌុប​គ្នា​បើកបរ​ដោយ​ឈ្មោះ​យូ រ័​ត អាយុ​២៤ ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជិះ​គ្នា​២​នាក់ ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ស្របគ្នា​ពី​អ្នកលឿង​មក​ភ្នំពេញ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ស្រាល​៥​នាក់​តែម្តង​។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ អ្នកបើក​ម៉ូតូ ម៉ាក ហុងដា អាយ​ខន បាន​រងរបួស​ធ្ងន់ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ ចំណែក​ម៉ូតូ​​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​វាស់វែង និង​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់ជា​ក្រោយ​៕