នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ខ្យា​ង ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

កណ្តាល: កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បឹង ខ្យា​ង​បានចេញ​ល្បាត​នៅក្នុងភូមិសាស្ត្រ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជា​ពល​​រដ្ឋ​ក្នុង​មូលដ្ឋាន បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន ខុសច្បាប់​។​

​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​៣៦​នាទី​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ២០១៥​នៅ​ចំណុច​ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ សៅ វ​ណ្ណះ អាយុ ២៤​ឆ្នាំ​រស់នៅ​ភូមិ​. ឃុំ​កើតហេតុ​ខាងលើ​មានមុខរបរ​ពុំ​ពិតប្រាកដ​។​ក្នុងនោះ​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​​សង្ស័យ​សារធាតុ​ញៀន​៣​កញ្ចប់​តូច ទូរស័ព្ទដៃ​ម៉ាក​ណូគា​ពណ៌​ស​១​គ្រឿង​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ គឺ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍​រដ្ឋបាល​បឹង ខ្យា​ង​បានចេញ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​បឹង​ខ្យា​ង​ស្រុក​កណ្តាលស្ទឹង ពេលមកដល់​ចំណុច​ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង បាន​ប្រទេះ​ឃើញជនសង្ស័យ​ជា មុខសញ្ញា​ចែកចាយ ដែល​សមត្ថកិច្ច​កំពុង​តាមដាន​នៅ​​ពេល​សមត្ថកិច្ច​ឃាត់​សាកសួរ រួច​ឆែក​មើលឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន៣​កញ្ចប់​តូច រួច​ឃាត់ខ្លួន​ប​ញ្ជួ​ន​មក​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​សាកសួរនិង​ចាត់ការ​តាម​នីតិវិធី​៕​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ខ្យា​ង ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ខ្យា​ង ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់