មានការ​លើកឡើងថា លោក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌ របស់​ប៉េអឹម ខេត្តកំពង់ស្ពឺ គាបសង្កត់​ប្រជាពលរដ្ឋ​យកលុយ​

: ​លោក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌ ប៉េអឹម​ខេត្តកំពង់ស្ពឺ ត្រូវបាន​គេ​លើកឡើងថា បាន​គាបសង្កត់​ប្រជាពលរដ្ឋ ដែល​ជួល​ផ្ទះ អោយ​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន យកលុយ ៣០០ ដុល្លារ ជា​ថ្នូរ​នឹង​ការមិន​ចាប់ខ្លួន ក្នុង​រឿង​ជួល​ផ្ទះ អោយ​ជនសង្ស័យ​។​

​ការគាបសង្កត់​ប្រជាពលរដ្ឋ​យកលុយ​នេះ បានកើត​ឡើង បន្ទាប់ពី​ប៉េអឹម​ក្រុង​ច្បារមន សហការ​ជាមួយ​ប៉េអឹម​ស្រុក​សំរោង​ទង ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន ៤ នាក់ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​ចាប់ខ្លួន ប៉េអឹម​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​ប៉េអឹម​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

​ក្រោយមក ប៉េអឹម​ក៏បាន​ហៅ​ម្ចាស់ផ្ទះ ដែល​ជួល​អោយ​ជនសង្ស័យ​មក​សាកសួរ រហូត​ឈានដល់​ការគាបសង្កត់​យកលុយ ៣០០ ដុល្លារ ដើម្បី​ជា​ថ្នូរ​មិន​ពាក់ព័ន្ធ​។​

​ទាក់ទង​ករណីនេះ នៅ​មិនទាន់​អាចទាក់ទង​លោក ទិ​ត្យ វណ្ណៈ បាន​នៅឡើយ​ទេ​។​

  • មានការ​លើកឡើងថា លោក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌ របស់​ប៉េអឹម ខេត្តកំពង់ស្ពឺ គាបសង្កត់​ប្រជាពលរដ្ឋ​យកលុយ​已关闭评论
  • 273 views
  • Hide Sidebar
    A+