សំណង់​ផែ​ថ្ម​លោក សេង ហ៊ួ​លាង នៅ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ អាជ្ញាធរ​មិន​ទប់ស្កាត់​

ព្រះសីហនុ: ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ បាន​លើកឡើងថា លោក សេង ហ៊ួ​លាង ចៅសង្កាត់រង កោះរ៉ុង បានធ្វើ​ការសាងសង​សំណង់​ថែ​ថ្ម​ដ៏​ធំ​មួយ ក្នុង​ដែនសមុទ្រ​តំបន់​គ្រប់គ្រង​របស់​រដ្ឋ ស្ថិត​ក្នុងភូមិ​៣​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កំពុងតែ​សាងសង់​យ៉ាង​រលូន​ត្រជាក់ចិត្ត​បំផុត ពុំដែល​ឃើញ​មាន​អាជ្ញាធរ​ណា​ម្នាក់ ចុះ​មាន​ចំណាត់ការ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ បាន​បន្តទៀតថា ទង្វើ​មិន​គោរព​ច្បាប់​របស់លោក សេង ហ៊ួ​លាង កន្លងមក​ធ្វើ​ឲ្យ​មហាជន​ក្នុង​ក្រុងព្រះសីហនុ បាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា ការមិន​គោរព​ច្បាប់​សាងសង់​សំណង់​ខាងលើ បាន​ដោយ​រលូន​បែបនេះ សង្ស័យ​មានការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​បានជា​ការសាងសង់​បាន​ដោយ​រលូន​បែបនេះ ហើយ​អាជ្ញាធរ​មិនមាន​ចំណាត់ការ តែបើ​ប្រជាពលរដ្ឋ​មានការ​សាងសង​វិញ​នោះ អាជ្ញាធរ​ក្រុងព្រះសីហនុ ចុះមក​ឃាត់ និង​អោយ​វាយកំទេច​ចោល​រហូត​។​

​គួរបញ្ជាក់​ផងដែរ​ថា ខេត្ត​ព្រះសីហនុ ដែល​ល្បីល្បាញ​មាន​កំពង់ផែ​អន្តរជាតិ​ដ៏​ធំ នឹងមាន​ឆ្នេរ​ខ្សាច់​សរ​ស្អាត​លាតសន្ធឹង​យ៉ាង​វែង ដែលមាន​សក្តា​នុ​ផ្នែក​សេដ្ឋកិច្ច ទាញយក​ចំណូល​ជូន​រដ្ឋ​បាន​យ៉ាង​សន្ធឹកសន្ធាប់​រាប់សិប​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ជាងនេះទៅទៀត ឆ្នេរ​កម្ពុជា​ខេត្ត​ព្រះសីហនុ ត្រូវបាន​គេ​រាប់​ចូលទៅក្នុង​បញ្ជី​ឆ្នេរ​ស្អាត​ជាងគេ នៅលើ​ពិភពលោក ហើយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រសិទ្ធ​នាម​ថា​ជា តារា​រះ​នា​ទិសនិរតី​ផងដែរ​។​

​ប៉ុន្តែ​ឥឡូវនេះ ត្រូវបាន​បុគ្គល សេង ហ៊ួ​លាង ចៅសង្កាត់រង​កោះរុង រំលោភ​សាងសង់​ដោយ​ខុសច្បាប់​មួយកន្លែង ហើយ​មួយកន្លែង​ទៀត ធ្វើ​ឲ្យ​បាត់បង់​ឆ្នេរ​ជា​បណ្តើរៗ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ អ្វីដែល​គេ​រាប់​ឆ្នេរ​ស្អាត​ជាងគេ នៅលើ​ពិភពលោក ក៏ដូចជា​ប្រសាសន៍​សម្តេច​តេ​ជោ​ប្រសិទ្ធ​នា​ថា តារា​រះ​នា​ទិសនិរតី​នោះ ទំនង​នឹង​ត្រូវបាន​បាត់បង់​ពី​បញ្ជី​ឆ្នេរ​សាត​ជាងគេ​នៅលើ​ពិភពលោក ហើយ​ជាងនេះទៅទៀត​តារា​រះ​នា​ទិសនិរតី ដែល​សម្ត​ច​បាន​ប្រសិទ្ធ​នាម​នោះ ទំនង​នឹងត្រូវ​បាត់បង់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ជាក់​ជាមិនខាន ប្រសិនបើ​អាជ្ញាធរ​ព្រងើយកន្តើយ​មិន​ចំណាត់ការ​ដោយ​ប្រសិទ្ធភាព​ទេនោះ​។​

​ទាក់ទិន​ជុំវិញ​បញ្ហា​ខាងលើនេះ លោក លី វ៉ាន់ដា អភិបាលរងក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​សំណង់​ខាងលើនេះ លោក​បាន​ចុះទៅ​ឃាត់ ហើយ​ចុះ​ហេតុ​អី ក៏​នៅ​បន្ត​ការសាងសង់​បែបនេះ​។​

​លោក​បន្ថែមទៀតថា លោក​នឹង​ឲ្យ​ក្រុមការងារ​លោក ចុះ​មើល​ទៀត បើសិនជា​នៅ​បន្ត​ការសាងសង់​ទៀត លោក​នឹង​រាយការណ៍​ជូន​លោក​អភិបាលក្រុង ត្រង់​ចំណាត់ការ​យ៉ាងណា​នោះ លោក​មិន​បានដឹង​ច្បាស់​នោះទេ​។​

​លោក ប្រាក់ កេ​ត ប្រធាន​ផ្នែក​សំណង់​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មិនអាច​ទំនាក់ទំនង​រក​ការបំភ្លឺ​ជំវិញ​បញ្ហា​នេះ បាន​នោះទេ ដោយ​ទូរស័ព្ទ​លោក​ហៅ​មិន​ចូល​៕​