មន្ត្រី​ថ្នាក់ជាតិ សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ជិត ៥០០០ ម៉ែត្រ ជូន​ប្រជាជន​ភូមិ​ព្រៃ​ព្រៀល​ប្រើប្រាស់​

​សៀមរាប: លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ចូលរួម​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ប្រវែង​ជិត ៥០០០​ម៉ែត្រ ស្ថិតនៅក្នុង​មូលដ្ឋាន​ភូមិ​ព្រៃ​ព្រៀល ឃុំ​ត្រពាំង ធំ​ខាងត្បូង ខេត្តតាកែវ​។ ពិធី​សម្ពោធ​នោះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បាន​បញ្ជាក់ថា កំណាត់​ផ្លូវ​ថ្មី​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ប្រវែង ៤៥៨០​ម៉ែត្រ​នេះ គឺជា​សមិទ្ធិផល​ថ្មី​មួយ ដែល​ភូមិ​ព្រៃ​ព្រៀល បានទទួល ដើម្បី​យកទៅ​ប្រើប្រាស់​ជា​សម្បត្តិ​រួម​ជា​សាធារណៈ សំរាប់​ទៅ​ថ្ងៃ​អនាគត​។
​    ​
​លោក ខេង រ៉ា បាន​បញ្ជាក់ជូន​ប្រជាជន​ចូលរួម​នាឱកាស​នោះ​ថា ផ្លូវ​ក្រាល​ក្រួស​ក្រហម​ថ្មី​នេះ គឺ​កើតចេញពី​ការផ្តល់ជូន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​បានផ្តល់​តាមរយៈ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បាន​ប្រាប់​ប្រជាជន​ទៀតថា នេះ​ជាការ​ខិតខំ​ថ្មី​មួយ​ដែល​រាជ​រដ្ឋា ភិ​បាល​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​មាន​ផ្លូវ​ដើរ​ស្រួល ដែលជា​អ​ទិ ភាព​មួយ​សំរាប់​ប្រជាជន​ក្នុង​តំបន់​ដាច់ស្រយាល​ក៏ដូចជា​ប្រជាជន​នៅ​ទូទាំងប្រទេស​។​
​    ​
​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ខេង រ៉ា ក៏បាន​ស្នើរ​ឲ្យ​អាជ្ញាធរ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ប៉ុស្តិ៍ នគរបាល​ឃុំ ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជា​ការពារ​ក្នុង​ឃុំ​ការពារ​សុខ​សុវត្ថិភាព​អសកម្ម ទាំងឡាយ ដែល​មនុស្ស​មួយចំនួន​តូច​ប្រព្រឹត្ត​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ត្រូវ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា ដោយ​មិន​ឲ្យ​មើលរំលង​នៅ​សភាពការណ៍​នោះឡើយ​។​
​    ​
​ពាក់​ព​ន្ធ័​សេវាសាធារណៈ ដែល​ប្រជាពលរដ្ឋ​ទៅធ្វើ​អ្វីមួយ​ដូចជា​ការស្នើសុំ​លិខិតបទដ្ឋាន​នា នា​លោក​ក៏បាន​ស្នើសុំ ឲ្យ​ឃុំ ក៏​ដូច​ស្មៀនឃុំ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​ដែល​ក្រសួងមហាផ្ទៃ​បានកំណត់ ដោយ​មិន​ត្រូវយក​លើសពី​សេវា​កំណត់​ឡើយ​។
​ក្នុង​ឳ​កាស​នោះ​លោក​ខេង រ៉ា ក៏បានផ្តល់​វត្ថុ​អនុស្សាវរីយ៍ មាន​សារុង​ជូន​ប្រជាពលរដ្ឋ​ចូលរួម ហើយ​បានធ្វើការ​ដោះស្រាយ​ការងារ​សេសសល់​ផ្សេងៗ​ជាច្រើន​ទៀត ឲ្យ​បាន​ចប់​ជា​ស្ថាពរ និង​បាន កាត់​ខ្សែបូរ បើក​ឲ្យ​ប្រើប្រាស់​នូវ​កំណត់​ផ្លូវ​ថ្មី​នេះ ចាប់ពីពេលនេះ​តទៅ​៕​

មន្ត្រី​ថ្នាក់ជាតិ សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ជិត ៥០០០ ម៉ែត្រ ជូន​ប្រជាជន​ភូមិ​ព្រៃ​ព្រៀល​ប្រើប្រាស់​

មន្ត្រី​ថ្នាក់ជាតិ សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ជិត ៥០០០ ម៉ែត្រ ជូន​ប្រជាជន​ភូមិ​ព្រៃ​ព្រៀល​ប្រើប្រាស់​

មន្ត្រី​ថ្នាក់ជាតិ សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ជិត ៥០០០ ម៉ែត្រ ជូន​ប្រជាជន​ភូមិ​ព្រៃ​ព្រៀល​ប្រើប្រាស់​

មន្ត្រី​ថ្នាក់ជាតិ សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ជិត ៥០០០ ម៉ែត្រ ជូន​ប្រជាជន​ភូមិ​ព្រៃ​ព្រៀល​ប្រើប្រាស់​

មន្ត្រី​ថ្នាក់ជាតិ សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ជិត ៥០០០ ម៉ែត្រ ជូន​ប្រជាជន​ភូមិ​ព្រៃ​ព្រៀល​ប្រើប្រាស់​
​រូបភាព​៖​លោក​ខេង រ៉ា ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដែលមាន​ប្រវែង​៤៥៨០​ម៉ែត្រ នៅ​ភូមិ​ព្រៃ​ព្រៀល ឃុំ​ត្រពាំង​ធំ​ខាងត្បូង ខេត្តតាកែវ​៕