នាយក​​មន្ទីរ​សាធារណការចុះ​ពិនិត្យ​​​ផ្លូវជាតិ​លេខ​៤ ​ខណៈ​តំបន់​ខ្លះ​​មាន​ដក់​ទឹក​ ក្រោយ​ពេលភ្លៀង​​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយសារ​ភ្លៀង​ប៉ុន្មាន​យប់ និង​ថ្ងៃ​កន្លង​មកនេះ​ជាប់​ៗ​គ្នា បណ្តាល​ឱ្យ​ទឹក​តំបន់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​តុលាការ​ខ្មែរក្រហម​ឡើង​ខ្ពស់ ប៉ុន្តែ​ទឹកបាន​ហូរ​ចុះ​មក​ប្រឡាយ​​ស្រប​ផ្លូវ​រថភ្លើង ហើយ​ពេលវេលា​ថ្ងៃ​ត្រង់នេះ ទឹក​ស្រក​អស់ពី​ចិញ្ចើម​ផ្លូវ​ហើយ ។

ប្រភព​បន្ត​ថា កម្លាំង​អាជ្ញាធរ​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​តំបន់​ផ្លូវជាតិ​លេខ​៤​សេដ្ឋកិច្ច​ពិសេស​ប្រឡាយ​តា​ហោ ប្រទះ
ឡា​ង​, ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ហើយ​សម្រេច​បិទទ្វារ​ទឹក​បង្ហូរ​ចូល​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​សិន ដើម្បី​ឱ្យ​ប្រឡាយ​នេះ បង្ហូរទឹក​ទៅ​ស្ទឹង​ព្រែក​ត្នោត​បាន​លឿន ។