បុរសស្មោះស្នេហ៍ ធ្វើដំណើរ ១ម៉ឺន គីឡូដី ទៅជួបមិត្តស្រី ដោយសារ មូលហេតុ មិនគួរឲ្យជឿមួយ! (មានវីដេអូ)

សហរដ្ឋអាមេរិក៖ បុរសស្មោះនឹងស្នេហាម្នាក់ បានបង្ហាញថា ក្តីស្នេហារ៉ូមែនទិក គឺមិនសាបសូន្យឡើយ ដោយបានធ្វើដំណើរ ១ម៉ឺនគីឡូដី ពីប្រទេសដាណឺម៉ាក ទៅកាន់រដ្ឋកាលីហ្វញ៉ា នៃសហរដ្ឋអាមេរិក គឺដើម្បីតែបានជួបមុខ មិត្តស្រីរបស់ខ្លួន និងធ្វើឲ្យនាង មានការភ្ញាក់ផ្អើលប៉ុណ្ណោះ។

បុរសស្មោះស្នេហ៍ ធ្វើដំណើរ ១ម៉ឺន គីឡូដី ទៅជួបមិត្តស្រី ដោយសារ មូលហេតុ មិនគួរឲ្យជឿមួយ! (មានវីដេអូ)
លោក Mathias Skaarup និងមិត្តស្រី

បុរសចិត្តស្មោះរូបនោះ មានឈ្មោះថា Mathias Skaarup មានអាយុ ត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ រស់នៅក្នុង ប្រទេសដាណឺម៉ាក បានបង្ហាញឲ្យដឹងថា គាត់មិនអាចទ្រាំទ្រ តទៅទៀតបានទេ ដោយសារតែ មិនបានជួបមុខ មិត្តស្រីរបស់គាត់ ដែលមានឈ្មោះថា Anna អាយុ ១៨ឆ្នាំ អស់រយៈពេល កន្លះឆ្នាំ មកហើយ។

ជាមួយគ្នានេះដែរ លោក Mathias ក៏បានសម្រេចចិត្ត ធ្វើដំណើរទៅជួបមុខ មិត្តស្រីជាទីស្រលាញ់ របស់គាត់ នៅឯរដ្ឋកាលីហ្វញ៉ា តែម្តង ដោយមិនឲ្យនាង បានដឹងជាមុនឡើយ ដើម្បីធ្វើឲ្យនាង មានការភ្ញាក់ផ្អើល និងសប្បាយចិត្ត។

បុរសស្មោះស្នេហ៍ ធ្វើដំណើរ ១ម៉ឺន គីឡូដី ទៅជួបមិត្តស្រី ដោយសារ មូលហេតុ មិនគួរឲ្យជឿមួយ! (មានវីដេអូ)
នាង Anna

ជាងនេះទៅទៀត លោក Mathias ថែមទាំងបាន ថតជាខ្សែវីដេអូឃ្លីប ខ្លីមួយ បង្ហាញពីទិដ្ឋភាព នៃការធ្វើដំណើរ រយៈពេល ២២ម៉ោង ឆ្ពោះទៅជួប នាង Anna ទៀតផង។ ពួកគេបានស្គាល់គ្នាដំបូង នៅក្នុងថ្នាក់វិទ្យាល័យ កាលពីរយៈពេល ៣ឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា នាង Anna បានផ្លាស់ទៅនៅឯ ទីក្រុង Santa Barbara នៃរដ្ឋកាលីហ្វញ៉ា ដើម្បីបន្តការសិក្សា ខណៈពួកគេទាំង ២នាក់ នៅតែរក្សាទំនាក់ទំនង ជាមួយគ្នា តាមការលេង FaceTime ដើម្បីបានឃើញមុខគ្នា៕

ចង់ដឹងថា តើដំណើរឆ្ពោះទៅជួប នាង Anna របស់ លោក Mathias យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត