អ្នកក្រ ទំនងជា​មាន​បញ្ហា ចរន្តឈាម​ទៅ​ជើង​

អ្នកក្រ ទំនងជា​មាន​បញ្ហា ចរន្តឈាម​ទៅ​ជើង​

​ការស្រាវជ្រាវ​ថ្មី​មួយ បានបង្ហាញ​ថា អ្នក​ដែល​មាន​ចំណូល​ទាប​បំផុត  អាច​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​បញ្ហា​ចរន្ត​ឈាម ដែល​ត្រូវបាន​គេ​ហៅថា ជំងឺ​សរសៃឈាម​ខាងៗ​។​

​អ្នក​ដែល​មាន​ជំងឺ​នេះ មាន​ការរួម​តូច​សរសៃឈាម ដែល​ដឹកនាំ​ឈាម ទៅ​នឹង​អវៈយវៈ ដែល​ជារឿយៗ គឺ​នៅ​នឹង​ជើង​។ បញ្ហា​នេះ​បណ្តាលឲ្យ​ជើងឈឺ​។ អ្នក​ដែល​មាន​ជំងឺ​សរសៃឈាម​ខាងៗ​នេះ មាន​ហានិភ័យ​ខ្ពស់ ចំពោះ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​អ្នកស្រាវជ្រាវ​បាន​វិភាគ​លើ​មនុស្ស​ជិត ៦.៨០០ នាក់ ដែល​មាន​ជំងឺ​សរសៃឈាម​ខាងៗ​។ ពួកគេ​បាន​រកឃើញថា អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប ហាក់ដូចជា​ងាយ​មាន​ជំងឺ​នេះ​។​

​អ្នក​ដែល​មាន​កម្រិត​ប្រាក់​ចំណូល​ទាប​បំផុត ហាក់ដូចជា មានឱកាស​ទ្វេដង ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​នេះ បើ​ធៀប​ទៅនឹង អ្នក​រក​ប្រាក់ចំណូល​បាន​ខ្ពស់​បំផុត និង​មាន​ចំណេះដឹង នេះ​ដោយយោង​តាម​ការស្រាវជ្រាវ ដែល​ត្រូវ​បាន​ចេញផ្សាយ នៅក្នុង​កាសែត Circulation: Cardiovascular Quality and Outcomes​។​
​វេជ្ជបណ្ឌិត រ៉េ​ណា ផេនដេ (Reena Pande) បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង បាន​គូសបញ្ជាក់ នូវ​តម្រូវការ​ទៅលើ​ចំណេះដឹង និង​ឥទ្ធិពល ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​។​

​ការព្យាបាល​ជំងឺ​សរសៃឈាម​ខាងៗ រួមមាន ការផ្លាស់ប្តូរ​របៀប​រស់នៅ ដូចជា ការឈប់​ជក់បារី ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​។ មនុស្ស​មួយចំនួន អាច​ត្រូវការ​ការវះកាត់ ដែល​រក្សា​លំហូរ​ឈាម​ទៅ​ជើងបាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។