អភិបាលខេត្តព្រះសីហនុ និងលោកស្រី ដង្ហែអង្គកថិនវេរ ប្រគេនព្រះសង្ឃ វត្ត សាមគ្គីគីរីស្ទឹងឆាយ ស្រុកកំពង់សីលា

ព្រះសីហនុ: នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោកស្រី ដោយបានទទួលជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាគណ:អភបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិសទ័ជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បុគ្គលិក កម្មករ អាជីវករ ក្នុងខេត្តព្រះសីហនុ បានផ្ដួចផ្ដើមដង្ហែ អង្គកឋិនទាន តាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនាយកទៅវេរ ប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សារ អស់កាលត្រីមាស ក្នុង ពទ្ធ័សីមា វត្តសាមគ្គីគីរីស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ពិធីបុណ្យនេះបាននិមន្តព្រះសង្ឃធ្វើពិធី នមស្សការ ព្រះរតនត្រៃយ៍ សមាទានសិល និង ចំរើនព្រះបរិត្តសម្ដែង ព្រះធម៍ទេសនា នៅរសៀលថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៥ ក្នុង បរិវេណសាលាខេត្តព្រះសីហនុ ដើម្បីបំពេញនូវសទ្ធាជ្រះថ្លា របស់ពុទ្ធបរិសទ័ ក្នុង ព្រះពុទ្ធសាសនានៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ អង្គកឋិនទានបានដង្ហែ ទៅវេរប្រគេនព្រះសង្ឃនៅវត្តសាមគ្គីគីរីស្ទឹងឆាយ ក្នុង ឃុំស្ទឹងឆាយ ស្រុកកំពុងសិលា ខេត្តព្រះសីហនុ ក្នុងនោះមាន រណ្ដាប់បរិក្ខាកឋិន ត្រៃយ័ ចីវរ សម្ភារះប្រើប្រាស់ព្រមទាំងបច្ចយ័ទុកសំរាប់កសាង សមិទ្ធិផលនានាក្នុងវត្តផងដែរ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ អោយដឹងថា បច្ច័យដែលទទួលបានពីពុទ្ធបរិសទ័ អ្នកមានសទ្ធាជ្រះថ្លា សំរាប់ប្រគេនព្រះទុក កសាងសមិទ្ធិផលក្នុងវត្តសាមគ្គីគីរីស្ទឹងឆាយនេះ ដែលទទួល បានតាមរយ:កឋិនទានមានចំនួនសរុប ១៥០ ៧១៨ ០០០រៀល៕