រដ្ឋ​ប្រមូល​ពន្ធដារ​បាន​ជាង​១​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​១០​ខែ​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធដារ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន​១,០៩២.១១​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៥ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែតុលា​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ចំណូល​ពន្ធ​រយៈពេល​១០​ខែ​នេះ មានការ​កើនឡើង​២៣.៨៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ ។ 

​នៅក្នុង​កិច្ច​នោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ដែរ​ថា ចំណូល​ពន្ធ​សម្រាប់​ខែតុលា​កន្លងទៅ មាន​ចំ​៣៨០,២៧៣,១២​លាន​រៀន ស្មើនឹង​៩៥.០៧​លាន​ដុល្លារ​អាមេរិក​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤​កន្លងទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​បាន ១.០៦ ពាន់​លាន​ដុល្លារ កើនឡើង​ជិត​១៨​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៣ ៕