​ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?


​ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?

Facebook ​​មិន​អនុញ្ញាត​ឲ្យ​​​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​​​​សរសេរ​ពាក្យ​ថា “Tsu.co” ​ឡើយ​ ទាំង​នៅ​លើ​ Post, Comments និង​នៅ​ក្នុង​សារ ខណៈ​ដែល​រាល់​ Post ចាស់ៗ​ដែល​មាន​ពាក្យ​នេះ នឹង​ត្រូវ​​​លុប​ចោល​ទាំង​អស់។

 

​ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?

 

​ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?

 

​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​​កំពុង​តែ​​ពិនិត្យ និង​លុប​​​​ Post ​របស់​អ្នក​ប្រើ​ប្រាស់​អស់​ជាង​១​លាន​ហើយ ​​ឲ្យ​តែ​ Post ណា​ដែល​ទាក់ទង​ ឬ​ mentioned ​ពាក្យ​ថា “Tsu.co” ​ដូច​ជា​ការ​ធ្វើ​រូប​ភាព, វីដេអូ និង​​ការ​ Comments នឹង​ត្រូវ​បាត់​ខ្លួន​ ពុំ​​មាន​​ការ​បង្ហាញ​ទៀត​ឡើយ។

 

អ្នក​អាច​វាយ​ពាក្យ​ថា “Tsu” ​បាន​ ប៉ុន្តែ​អ្នក​នឹង​ត្រូវ​ Block បើ​អ្នក​​វាយ​ពាក្យ​ថា “Tsu.co” ឬ​ក៏​​អ្នក​ Post តំណ​ភ្ជាប់​ទៅ​កាន់​វិបសាយ​នោះ។

 

Facebook ​បាន​លើក​ឡើង​ថា​ការ​ដាក់​តំណ​ភ្ជាប់​ Tsu.co គឺ​ជា​មេរោគ​មួយ ​ដែល​​កំពុង​តែ​បំផ្លាញ​ឧបករណ៍​របស់​អ្នក​ប្រើ​ប្រាស់។ ប៉ុន្តែ​ក្រុមហ៊ុន​ Tsu វិញ ​យល់​ថា​ Facebook ធ្វើ​ដូច​នេះ​ គឺ​ចង់​សម្លាប់​គូ​ប្រជែង​របស់​ខ្លួន។

 

Tsu គឺជា​បណ្ដាញ​សង្គម​ថ្មី​តូច​មួយ ដែល​បង្កើត​ឡើង​ដើម្បី​ចែក​រំលែក​នូវ​ប្រាក់​ចំណូល​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ជាមួយ​នឹង​​អ្នក​ប្រើ​ប្រាស់៕

 

-ចុចអាន៖ Facebook កែប្រែ​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​ និង report គណនី​នៅ​ខែ​ធ្នូ​នេះ

 

​ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ wkrg

នាំមកជូនដោយ

​ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?