លោក ហ៊ុន ម៉ា​នី ចេញ​លិខិត​បំភ្លឺ ដោយ​អះអាងថា លោក​មិន​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ទេ​

ភ្នំពេញ: ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ មកពី​គណបក្ស​ប្រជាជន​កម្ពុ​ជាំ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន​ម៉ា​នី បានចេញ​លិខិត​បំភ្លឺ​ចំហ នៅ​ថ្ងៃទី​៧​វិច្ឆិកា ដោយ​អះអាងថា រូបលោក មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​វាយ​លើ​តំណាងរាស្ត្រ ២ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

​សេចក្តីបំភ្លឺ​នោះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ដែល​បាន​បង្ហោះ​នូវ​រូបថត​រវាង​លោក​ហ៊ុន​ម៉ា​នី ជាមួយនឹង​ក្រុមយុវជន ដែល​យុវជន​នោះ បាន​ចូលរួម​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​២៦​តុលា ឆ្នាំ​២០១៥ នៅមុខ​រដ្ឋសភា​។ បាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា បានកើត​ឡើង មុនពេល​មាន​អំពើហិង្សា វាយ​លើ​តំណាងរាស្ត្រ ២ រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅពេល​តំណាងរាស្ត្រ​ចេញពី​ប្រជុំ​រដ្ឋសភា​៕

លោក ហ៊ុន ម៉ា​នី ចេញ​លិខិត​បំភ្លឺ ដោយ​អះអាងថា លោក​មិន​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ទេ​

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ

លោក ហ៊ុន ម៉ា​នី ចេញ​លិខិត​បំភ្លឺ ដោយ​អះអាងថា លោក​មិន​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ទេ​