ផល​ប៉ះ​ពាល់​អាក្រក់ ដោយ​សារ​ការ ចូល​គេង​យប់​ជ្រៅ

សុខភាព៖ យោងទៅតាមការសិក្សា ស្រាវជ្រាវថ្មីរបស់ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ជនជាតិអាមេរិកជាង ៤៣ភាគរយដែល មានអាយុពី ១៣ ទៅ ៦៤ឆ្នាំ មានទម្លាប់ក្នុងការទទួលទាន ដំណេកមិនល្អ។

ការគេងនៅពេលយប់ជ្រៅពេក អាចមកនូវផលអាក្រក់ជាច្រើន ដែលក្នុងនោះរួមមាន ការឡើងទម្ងន់ ការកើនឡើងនៃសម្ពាធឈាម និងងាយនឹងមានជំងឺ។ ជាក់ស្តែង ការគេងពិតជាសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ ដែលវាអាចជួយទ្រទ្រង់ សារពាង្គកាយរបស់យើង ឲ្យមានថាមពលក្នុងការ ធ្វើកិច្ចការងារផ្សេងៗជាប្រចាំថ្ងៃ។ ដូច្នេះហើយប្រសិនបើ អ្នកចូលគេងនៅពេល យប់ជ្រៅខ្លាំងពេក វាអាចធ្វើឲ្យអ្នកគេង មិនបានគ្រប់គ្រាន់ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យ សុខភាពរបស់អ្នក កាន់តែទ្រុឌទ្រោម។ ជាមួយគ្នានេះដែរ ការគេងនៅពេលយប់ជ្រៅពេក អាចនាំឲ្យមាន ផលបះពាល់ដូចតទៅ៖

ខ្សោយការចងចាំ
នៅពេលដែលអ្នកកំពុងគេង ខួរក្បាលរបស់អ្នកបាន ធ្វើការប្រមូលទិន្នន័យថ្មីៗ ដែលអ្នកបានសិក្សាទុក។ ដូច្នេះប្រសិនបើ អ្នកគេងបានតិចជាង ៦ម៉ោងខួរក្បាលរបស់អ្នក នឹងមិនអាចធ្វើការប្រមូល ទិន្នន័យអស់ទាំងនោះបានឡើយ ដែលនេះជាហេតុធ្វើឲ្យ អ្នកមានការចងចាំ មិនល្អ។ ម្យ៉ាងវិញទៀត អ្នកនឹងមានការលំបាក ក្នុងការចងចាំរៀងអ្វីមួយ។ ហើយនៅពេលដែល អ្នកចាំវារួចហើយ នោះវានឹងអាចភ្លេច ទៅវិញបានភ្លាមៗ។

ខ្សោយភាពសុំានឹងជំងឺ
ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកាគ្រាប់ ឈាមសរបស់អ្នក។ កោសិកាទាំងនេះគឺប្រព័ន្ធ ភាពសុំានឹងជំងឺដ៏ខ្លាំងបំផុត ក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់ដ៏អាច មានផល់ប៉ះពាល់ដល់ កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕

ផល​ប៉ះ​ពាល់​អាក្រក់ ដោយ​សារ​ការ ចូល​គេង​យប់​ជ្រៅ