ទីបំផុត ចន ច័ន្ទលក្ខិណា ប្រកាស​សុំ​ចុះ​ចាញ់​ដោយ​ខ្លួន​ឯង

ភ្នំពេញ៖ នៅទីបំផុតារាសម្តែងជើងចាស់សម្បូរ រឿងអាស្រូវស្នេហា និងជាអ្នកដែលលេចធ្លោ ខ្លាំងជាងគេ រឿងចេញមុខប្រឆាំង ជុំវិញការចាក់ផ្សាយភាពយន្តភាគថៃ នៅក្នុងស្រុកខ្មែរអ្នកនាង ចន ច័ន្ទក្ខិណា បានចេញមុខប្រកាសសុំចុះចាញ់ និងបង្ហាញក្តីអស់សង្ឈឹមខ្លាំង ខណៈចំណាត់ការរបស់ក្រសួងព័ត៌មាន ហាក់កំពុងគ្មានប្រសិទ្ធភាពទៅលើការបញ្ឈប់ បានចំពោះការចាក់បញ្ចាំង ភាពយន្តបរទេសពិសេសរឿងភាគរបស់ថៃ នៅលើស្ថានីយប៉ុស្តិ៍ទូរសទ្សន៍ ក្នុងស្រុកខ្មែរមួយចំនួននោះ។

នៅលើបណ្តាញសង្គហ្វេសប៊ុក របស់អ្នកនាងចន ច័ន្ទលក្ខិណាថ្មីៗនេះបានសរសេរបង្ហោះ ជាសាធារណៈថា៖  «មនុស្សដែលចាញ់គ្រប់យ៉ាង ខ្ញុំសុំនិយាយថាខ្ញុំសុំចុះចាញ់ហើយហើយក៏ឆ្អែតបំផុតឆ្អែត ឡើងក្អួតចេញមកវិញដើម្បីសិល្បៈវប្បធម៌ជាតិ ខ្ញុំត្រូវមនុស្សមួយប្រទេស ជេនិងរិះគន់យ៉ាងអាម៉ាស់ តែខ្ញុំទទួលយកបានទាំងអស់អោយតែសិល្បះខ្មែរមានដង្ហើម តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជនដែលស្គាល់ តែការខុសព្រោះខ្ញុំមិនចេះធ្វើ ជាមនុស្ស អាត្មានិយមមិនចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់»

នៅក្នុងអត្ថន័យខ្លឹមសារដដែលនោះនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ទៀតថា៖ «ពីពេលនេះទៅគឺសុំធ្វើ ជាមនុស្សអាត្មានិយមនិងលែងជឿ ជាក់គ្រប់វិស័យព្រោះវាគ្មានជំនឿទៀតទេ អ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នកបានផលគឺឈ្មួញ ហើយសូមមេត្តាឈប់យកខ្ញុំទៅប្រើប្រាស់ ទៀតទៅខ្ញុំសុំធ្វើជាអ្នកសិល្បៈ ដែលមិនមានសតិសម្បជញ្ញៈ វិញល្អជាងគឺឆ្អែតគ្រប់យ៉ាង»

តាមរយៈសារចុងក្រោយរបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ពេលនេះត្រូវបានគេដឹងថាធ្វើឡើង បន្ទាប់ពីសេចក្តីប្រកាស និងចំណាត់ការ របស់ក្រសួងព័ត៌មាន ឲ្យគ្រប់បណ្តាស្ថានីយប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុកទាំងអស់ត្រូវបញ្ឈប់ ការចាក់ផ្សាយភាពយន្តបរទេស ក្នុងអំឡុងម៉ោង៧ដល់ម៉ោង ៩យប់ ដែលជាម៉ោងសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរដោយបានដាក់កំហឹតគិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺលែងឲ្យមានការចាក់បញ្ចាំងភាពយន្តបរទេសបន្តទៀត។ប៉ុន្តែផ្ទុយទៅវិញជាលទ្ធផល សេចក្តីប្រកាសរបស់ក្រសួង ខាងលើហាក់ពុំមាន ប្រសិទ្ធភាពចំពោះការដាក់កំហិតនោះទេ ព្រោះថារហូតមកទល់ពេនេះគេសង្កេតឃើញ នៅមានប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុកមួយចំនួននៅតែបន្ត ការចាក់បញ្ចាំងភាពបរទេស ដដែលពិសេសភាពយន្តភាគថៃនេះតែងម្តង។ជាក់សម្តែងដូចជាស្ថានីយទូរទស្សន៍បុស្តិ៍លេខ៥ ជាដើមគឺនៅតែបន្តការចាក់ផ្សាយភាពថៃដូចដើម។

គួររម្លឹកថា កាលពីកន្លងទៅថ្មីៗនេះក្រសួងព័ត៌មាន ធ្លាប់បានចេញសេចក្តីប្រកាស របស់ខ្លួនមួយដោយតម្រូវឲ្យ គ្រប់បណ្តាស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកទាំងអស់បញ្ឈប់ ការចាក់ផ្សាយភាពយន្តបរទេស ចន្លោះពីម៉ោង ៧យប់ដល់ម៉ោង ៩យប់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។នៅក្នុងសេចក្តីប្រកាសនោះ ក៏បានបញ្ជាក់ថាករណីម្ចាស់ស្ថានីយ៍ទូរទ្សន៍ ណាមិនគោរពតាមសេចក្តីជូនដំណឹង របស់ក្រសួងនឹងត្រូវផាកពិន័យ ឬប្រឈមការដកអាជ្ញាប័ណ្ឌទាំងស្រុង៕

ទីបំផុត ចន ច័ន្ទលក្ខិណា ប្រកាស​សុំ​ចុះ​ចាញ់​ដោយ​ខ្លួន​ឯង

ទីបំផុត ចន ច័ន្ទលក្ខិណា ប្រកាស​សុំ​ចុះ​ចាញ់​ដោយ​ខ្លួន​ឯង

ទីបំផុត ចន ច័ន្ទលក្ខិណា ប្រកាស​សុំ​ចុះ​ចាញ់​ដោយ​ខ្លួន​ឯង

ទីបំផុត ចន ច័ន្ទលក្ខិណា ប្រកាស​សុំ​ចុះ​ចាញ់​ដោយ​ខ្លួន​ឯង

ទីបំផុត ចន ច័ន្ទលក្ខិណា ប្រកាស​សុំ​ចុះ​ចាញ់​ដោយ​ខ្លួន​ឯង