លោក ហ៊ុន ម៉ាណែត: រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍ វិស័យអប់រំ ដើម្បីផ្តល់ឱកាស ឱ្យកូនចៅ ប្រជាពលរដ្ឋ រៀនសូត្រ

កំពត: ថ្លែងទៅកាន់ព្រះសង្ឃ អជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនអង្គ នាក់ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ អគារបឋមសិក្សាម្រោម ស្ថិតនៅឃុំម្រោម ស្រុកអង្គជ័យ ខេត្តកំពត កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុង យកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍវិស័យអប់រំ ដើម្បីផ្តល់ឱកាសឱ្យកូនចៅ ប្រជាពលរដ្ឋរៀនសូត្រចេះដឹង ដើម្បីអនាគតរបស់ពួកគេ និងមនុស្សជំនាន់ក្រោយ ផ្ទុយពីការពីការលើកឡើង គ្មានមូលដ្ឋានច្បាស់លាស់ ពីគណបក្សប្រឆាំង ដែលបានលើកឡើងថា ការអប់រំនៅប្រទេសកម្ពុជាគ្មានតម្លៃ ដែលការលើកឡើងនេះ គឺមិនបានលើកទឹកចិត្តនិងមិនបានផ្តល់តម្លៃ ដល់ប្រព័ន្ធអប់រំនៅក្នុងស្រុក លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតបញ្ញវន្ត និងប្រជាពលរដ្ឋទូទៅ។

លោក បានបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេស បានបំផ្លាញវិស័យអប់រំនិងអ្វីៗគ្រប់យ៉ាង គ្មានសល់ ទើបតែឆ្នាំ១៩៩៨ ប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ដែលធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាស ខិតខំអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសបាននិងកំពុង អភិវឌ្ឍវិស័យអប់រំនេះ ដែលអាចធ្វើឱ្យកូនចៅប្រជាពលរដ្ឋ មានឱកាសបានរៀនសូត្រ បានគ្រប់ទីកន្លែងនិងគ្រប់កំរិត ដើម្បីចូលរួមអភិវឌ្ឍប្រទេស សម្រាប់មនុស្សគ្រប់ជំនាន ដែលការខិតខំទាំងនេះ គឺផ្ទុយទៅនឹងលើកឡើង គ្មានមូលដ្ឋានច្បាស់លាស់ និងសកម្មភាពរបស់គណបក្សប្រឆាំង៕