សមាជិក ចលនាយុវជន កម្ពុជា (ក្រុម១៥៧) និងសមាជិក សាខាខេត្តព្រះសីហនុ នាំយកអំណោយ ចែកជូនគ្រួសារទីទ័លក្រ ៨២គ្រួសារ ក្នុងខេត្តសៀមរាប

សៀមរាប៖ សមាជិកចលនាយុវជនកម្ពុជា (ក្រុម១៥៧) ថ្នាក់កណ្តាល និងសមាជិកសាខាខេត្តព្រះសីហនុ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បាននាំយកអំណោយមនុស្សធម៌ របស់១៥៧ ថវិកាផ្ទាល់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងរទេះជនពិការ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋទីទ័ល៥៦គ្រួសារ នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប និង២៦គ្រួសារទៀត នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អំណោយដ៏ថ្លៃថ្លា ដែលត្រូវចែកជូនប្រជាពលរដ្ឋទីទ័ល ៥៦គ្រួសារ នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាបថ្ងៃទី៦ ខែវិច្ឆិកា រួមមាន ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មីយើង១កេស, ត្រីខ១យួរ, អំបិល១គីឡូក្រាម, ស្ករស១គីឡូក្រាម, ប៊ីចេង៥០០ក្រាម, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យូរ, ប្រេងឆា១លីត្រ, ទឹកដោះគោខាប់៤កំប៉ុង, ថវិកា៥ម៉ឺនរៀល ព្រមទាំងបាននាំយករទេះ ជនពិការចំនួន៤គ្រឿងចែកជូន លោកតា លោកយាយ លោកពូ និង ប្អូនប្រុស ម៉ាច ភារម្យ ដែលមានជំងឺស្វិតដៃជើង មិនអាចកំរើកខ្លួនមួយចំហៀង និង បានផ្តល់កម្លាំងចិត្តដល់ប្អូនប្រុស ឲ្យខិតខំរៀនសូត្របន្តដើម្បីជាទំពាំងស្នងឫស្សី មានឱកាសចូលជួយបំរើការងារ ជួយដល់សង្គមជាតិ និងប្រជាជនកម្ពុជាយើង ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ ផ្ញើជូនលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន ប្រុស ស្រីផងដែរ ។

ចំណែកអំណោយ ដែលត្រូវចែកជូនប្រជាពលរដ្ឋទីទ័លក្រ ២៦គ្រួសារ នៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះវិញ រួមមានក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មីយើង១កេស, ត្រីខ១យូរ, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល ១គីឡូក្រាម, ស្ករស ១គីឡូក្រាម, ប៊ីចេង៥០០ក្រាម, ប្រេងឆា ១លីត្រ, ទឹកដោះគោខាប់ ៤កំប៉ុង, កន្ទេល ១ និង ថវិកា៥ម៉ឺនរៀល ជាថវិកាផ្ទាល់ របស់លោក ហ៊ុន ម៉ាណែត និងលោស្រីដោយឡែក ២គ្រួសារទៀត ទទួលបាន រទេះពិការ ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមលើអំណោយដែលមាន សំរាប់ជួយសម្រួល ដល់ការធ្វើដំណើរទៅណាមកណា ជាការចាំបាច់ ។

គួបញ្ជាក់ថា ក្នុងឱកាសនោះ ក្រុមការងារក៏បាននាំយកសៀវភៅសរសេរ៤០០ក្បាល ផ្ញើជូនក្មួយៗសិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សា ភូមិគោកស្រុក ផងដែរ៕