រឿង​កុ​ម៉ា​រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​យុវជន​៤​នាក់​ចាប់រំលោភ ហើយ​វាយ​បំបិទមាត់​តែ​មិន​ស្លាប់ ត្រូវ​ជនសង្ស័យ បំភ្លៃ​ថា​ជា​រឿង​គ្រោះថ្នាក់​ម៉ូតូ​បុក រយៈពេល​៤៥​ថ្ងៃ​ហើយ រក​ជនដៃដល់​មិនទាន់​ឃើញ​

ខេត្តកំពង់ឆ្នាំង​៖ កុ​ម៉ា​រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​យុវជន​២​នាក់ ក្នុងចំណោម​៤​នាក់​ចាប់រំលោភ​បានសម្រេច រួច​បាន​វាយ​បំបែក​ក្បាល​ប៉ុនប៉ង​សម្លាប់ចោល​បំបាត់ដាន តែ​របួសរ​ធ្ងន់ធ្ងរ ហើយ​បំភ្លៃ​ថា នាង​មាន​គ្រោះ ថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​បុក​។ ក្រោយមក​៩​ថ្ងៃ​ពេល​នាង​ដឹងខ្លួន នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ទើប​ប្រាប់​គ្រូពេទ្យ និង​ឪពុកម្តាយ​ថា នាង​ត្រូវគេ​ចាប់រំលោភ​វាយ​រួច​សម្លាប់​បំបិតមាត់ តែ​មិន​ស្លាប់​។ ហេតុការណ៍ នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥​មកម្ល៉េះ នៅ​ម៉ោង​១១ និង​៣០​នាទី​យប់ ក្នុង​សាលាបឋមសិក្សា​គំរូ​ក្រុង​កំពង់ឆ្នាំង ស្ថិតនៅក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង នៅពេល​នាង​និង​មិត្ត​ភ័​ក្រ​ស្រី​ម្នាក់ទៀត​នាំគ្នា​ដើរ​ត្រឡប់មកផ្ទះ​វិញ​បន្ទាប់ពី​មក​មើល​ការប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ក្រុមហ៊ុន​ថៃ នៅក្នុង​ស្តា​ត​ចាស់​ជិត​វត្ត​ធម្មយុត្តិ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ មកដល់ពេលនេះ​សមត្ថកិច្ច​ស្រាវជ្រាវ​មិនទាន់​រកឃើញ​មុខសញ្ញា​ជនល្មើស​នៅឡើយ​។​ ​ ​

នៅ​ល្ងាច​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ជួប កុ​ម៉ា​រី រងគ្រោះ​ឈ្មោះ ស ស ហ​( ស៊ិន ស្រី​ហូ )​អាយុ​១៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ ដ ហ ( ដួង ហៀ​ប ) អាយុ​៤១​ឆ្នាំ មុខរបរ​កម្មករសំណង់ ( លេខ​ទូ​ស័ព្ទ ០៩៧ ៧៧៤៧ ០៤៧ ) ម្តាយ​ឈ្មោះ ហ ណ រ ( ហែម ណារិន ) មានកូន​៦​នាក់ ស្រី​២​នាក់ ជា​គ្រួសារ​ក្រីក្រ​រកបាន​១​ថ្ងៃ​សម្រាប់​១​ថ្ងៃ ពុំមាន​លទ្ធភាព​អោយ​កូនៗ​ចូលរៀន​ឡើយ ហើយ​គ្មាន​ផ្ទះសម្បែង​រស់នៅ​ទេ សព្វថ្ងៃ​បាន​ស្ត្រី​ឈ្មោះ ប៊ុន សុ​ផា​ណា អាយុ​៥៨​ឆ្នាំ មាន​ក្តីមេត្តា​អោយ​សំយាបផ្ទះ​ស្នាក់នៅ និង​ជួយឧបត្ថម្ភ​ម្តងម្កាល​ពេល​ដាច់បាយ គឺ​មក​ស្នាក់នៅ​ជាង​មួយឆ្នាំ​ហើយ​នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​ ​ ​

កុ​ម៉ា​រី​រងគ្រោះ និង​ក្រុមគ្រួសារ​បាន​និយាយ​អោយដឹងថា​៖ នៅពេល​នាងរង​របួស​ក្នុង​រឿង​ចាប់រំលោភ​ខាងលើ គ្រូពេទ្យ​បាន​វះកាត់​ឆ្អឹងលលាដ៍ក្បាល​មួយ​ដុំ​ធំ​យកមក​ចិញ្ចឹម​ផ្សាំ​ក្នុង​ពោះ ដើម្បី​ព្យាបាល​របួស​ក្នុង​ខួរក្បាល ហើយ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​ខាងមុខនេះ គឺជា​ថ្ងៃ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល ម៉ែត្រ​ក្រុងភ្នំពេញ កំណត់​អោយទៅ​វះកាត់​យក​លលាដ៍ក្បាល​ពី​ក្នុង​ពោះ មក​ប៉ះ​និង​ដេរ​ភ្ជាប់​លើ​ក្បាល​វិញ ។ ប៉ុន្តែ​ក្រុមគ្រួសារ​របស់​នាង សូម្បីតែ​លុយ​មួយ​ម៉ឺន​រៀល​ក្នុងផ្ទះ​ក៍​គ្មាន​ដែរ ហេតុនេះ​ពួកនាង​បាន​លើក ដៃ​សំពះ​ស្នើសុំ​ក្តីមេត្តា​ដល់​សម្តេច លោកជំទាវ ឯកឧត្តម និង​សប្បុរសជន ជន​រួម​ឈាម​ជិត​ឆ្ងាយ​មេត្តា ជួយឧបត្ថម្ភ​ថវិកា​ក្នុងការ​វះកាត់​ខាងលើ​ជូន​ដល់​យុវតី​រងគ្រោះ ដោយ​ក្តី​សណ្តោស​មេត្តា​ផង​ចុះ ចំណែក​ស្ថានភាព​ជីវភាព​ក្នុង​គ្រួសារ​ដាច់​ពេល​ម្តងៗ​ទៅហើយ​។​ ​

​គ្រួសារ និង​កុ​ម៉ា​រី​រងគ្រោះ​សូម​សំណូមពរ​ផងដែរ ដល់​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ក​ម្រឹត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​កំពុង​ស្រាវជ្រាវ​សំណុំ​រឿងនេះ​ថា​៖ ករណី​ចាប់រំលោភ​ខាងលើនេះ ពិតជា​មានការ​ទាក់ទង​ជាមួយ​មិត្ត​ភ័​ក្រ​ស្រី​របស់​នាង ព្រោះ​ក្រោយពេល​កើតហេតុ​មិត្ត​ភ័​ក្រ​នាង បានឃើញ​និង​ដឹងឮ​ទាំងអស់​ក្នុង​រឿងនេះ ប៉ុន្តែ​ក្រោយពេល​កើតហេតុ​បែរជា​នាង​បំភ្លៃ​ប្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ​ថា ជនរងគ្រោះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​បុក​ទៅវិញ​។ មកដល់​ថ្ងៃនេះ​ការស្រាវជ្រាវ​មាន​រយៈ​៤៥​ថ្ងៃ​ហើយ ក្រុមគ្រួសារ​ជន​ង​គ្រោះ​ស្នើសុំ​សមត្ថកិច្ច​រកអោយឃើញ​មុខសញ្ញា​ជនល្មើស និង​បក្ខពួក​យកមក​ផ្ទ​ន្ទា​ទោស​តាមផ្លូវ​ច្បាប់​អោយបាន​ឆាប់ៗ និង​មិនត្រូវ​លើកលែង​អោយ​ឡើយ​៕ រិ​ទ្ធិ ជ័យ

KA-07-11-2015-10 KA-07-11-2015-11 KA-07-11-2015-12 KA-07-11-2015-13​ ​ ​ ​