ប្រធានាធិបតី​ចិន៖ គ្មាន​កម្លាំង​ណាមួយ ដែល​អាច​មក​បំបែកបំបាក់​ចិន និង​តៃវ៉ាន់

តៃវ៉ាន់ និង​ចិន​បើក​ជំនួប​កំពូល​ប្រវត្តិសាស្រ្ត​លើក​ដំបូង នៅក្នុង​ទឹកដី​អព្យាក្រិត។ នៅល្ងាច​ថ្ងៃ​សៅរ៍ទី ៧​វិច្ឆិកា ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​ប្រធានាធិបតី​តៃវ៉ាន់ ម៉ា យីងចូវ​បាន​ចាប់ដៃ និង​ញញឹម​មួយភ្លែត ទៅ​រក​អ្នកកាសែត មុន​នឹង​ចូល​ជួប​ពិភាក្សា​ទ្វេភាគី ក្នុង​បន្ទប់​បិទជិត ក្នុង​សណ្ឋាគារ មួយ ក្នុង​ប្រទេស​សិង្ហបុរី។ ជំនួប​កំពូល របស់​បងប្អូន​សត្រូវ​ទាំងពីរ ត្រូវ​បាន​អបអរ ដោយ​ភាគី​ចិន ប៉ុន្តែ រិះគន់​ខ្លាំង​ពីខាង​ប្រជាជន​តៃវ៉ាន់។