តារាចម្រៀង ថា​យ​ល័​រ ស្វី​ស​ត៍ និង សេ​ឡេ​ណា ហ្គូ​មេស ទទួលពាន​ប្រជាប្រិយភាព​ព្រម​គ្នា

Sanofi

​កាលពីពេល​ថ្មី​នេះ​តារាចម្រៀង​ស្រី​វ័យក្មេង​ពីររូប​ដែល​កំពុងតែ​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មនុស្សរាប់លាន​នាក់​លើ​សកលលោក គឺ​នាង ថា​យ​ល័​រ ស្វី​ស​ត៍ (Taylor Swift) និង​នាង សេ​ឡេ​ណា ហ្គូ​មេស (Selena Gomez) ពួកគេ​ទាំងពីរ​នាក់​បានទទួល​ពានរង្វាន់​ប្រជាប្រិយភាព​ព្រម​គ្នា​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក គឺ​ព្រឹត្តិការណ៍ 2016 People’s Choice Awards ដែល​តែងតែ​រៀបចំ​រាល់​ឆ្នាំ​សម្រាប់​ការប្រគល់​ពានរង្វាន់​ទៅដល់​តារា​រូប​ណា​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ពី​សំណាក់​អ្នកគាំទ្រ ។

វត្តមាន​របស់​តារា​ល្បី​ទាំង​ពីររូប​ដែលជា​មិត្តសម្លាញ់​នឹង​គ្នា​នៅលើ​វេទិកា 2016 People’s Choice Awards កាលពីពេល​ថ្មី​នេះ​បានធ្វើ​ឲ្យ​មាន​ការចាប់​អារ​មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ ដោយ​ពួកគេ​ទាំងពីរ​នាក់​សុទ្ធតែ​បានទទួល​ពានរង្វាន់​ប្រជាប្រិយភាព​ព្រមៗ​គ្នា​ក្នុងពេល​តែមួយ ដោយ​ក្នុងនោះ ថា​យ​ល័​រ ស្វី​ស​ត៍ បានទទួល​ពាន​ដល់​ទៅ ៤​ពាន ដែល​ពាន​ទី ១ គឺជា​ពាន​តារាចម្រៀង​ស្រី​ដែល​ទទួលបាន​ការចូល​ចិត្តច្រើន​ជាងគេ​ពី​សំណាក់​អ្នកគាំទ្រ ពានរង្វាន់​ទី ២ គឺ​ពាន​តារា​ស្រី​ដែលមាន​ប្រជាប្រិយ​បំផុត ទី ៣ គឺ​ពាន​ម្ចាស់​បទ​ចម្រៀង​ដែល​ល្បីល្បាញ​ខ្លាំង​បំផុត​គឺ​បទ «Bad Blood» និង​ពាន​ទី ៤ ជា​ពាន​តារាចម្រៀង​ដែលមាន​អ្នក​ចុច like ច្រើន​នៅ​ជាងគេ​បំផុត​នៅក្នុង​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម (facebook, Instargram, Twiter,….) ។

​ក្នុងពេល​ជាមួយគ្នា​នោះដែរ​តារាចម្រៀង​ស្រី​អតីត​សង្សារ​របស់​តារាចម្រៀង​វ័យក្មេង ចា​ស្ទី​ន ប៊ី​ប៊ើ​(Justin Bieber) នាង សេ​ឡេ​ណា ហ្គូ​មេស ក៏បាន​ទទួល​តំណែង និង​ពាន​ដល់​ទៅ ៣ ព្រម​គ្នា​ផងដែរ ដោយពាន​ទី ១ គឺ​ពាន​តារាចម្រៀង​ស្រី​ដែល​ទទួល​ការចូល​ចិត្ត​ច្រើនជាងគេ ទី ២ គឺ​ពាន​តារា​ស្រី​ដែលមាន​ប្រជាប្រិយ​បំផុត និង​ទី ៣ គឺជា​ពាន​តារា​ស្រី​ដែល​បញ្ចូល​សម្លេង​ក្នុង​ខ្សែភាពយន្ត​បាន​ជាងគេ​ល្អ​បំផុត ។ គួរ​បញ្ចាក់​ដែរ​ថា សេ​ឡេ​ណា ហ្គូ​មេស គឺជា​អតីត​អ្នក​បញ្ចូល​សំឡេង​ក្នុង​ខ្សែរ​ភាពយន្ត​គំនូរជីវចល​រប​ស់ប៉ុ​ស្តិ៍​ទូរទស្សន៍ Disney Channel ។ ​យើង​ក៏​ធ្លាប់​ដឹង​រួចមកហើយ​ថា តារាចម្រៀង​ស្រី​រូប​ស្រស់​សញ្ជាតិ​អាមេរិក វ័យ ២៥​ឆ្នាំ​នាង ថា​យ​ល័​រ ស្វី​ស​ត៍ និង​តារាចម្រៀង​វ័យ ២៣​ឆ្នាំ​សញ្ជាតិ​អាមេរិក​ដូច​គា្ន​នាង សេ​ឡេ​ណា ហ្គូ​មេស គឺជា​មិត្ត​ល្អ​នឹង​គ្នា​ជា​យូ​ណាស់​មកហើយ ។ គេ​តែង​សង្កេតឃើញថា តារាចម្រៀង​ស្រី​ល្បី​ទាំងពីរ​នាក់​នេះ​តែងតែ​ជួយ​ចែករំលែក​នូវ​បទពិសោធ​ដ៍​ល្អៗ ក៏ដូចជា​ជួយ​ដោះស្រាយ​រឿង​រាវ​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​គ្នា​ទៅវិញទៅមក ហើយក៏​មិនដែល​មាន​ព័ត៌មាន​មាន​អាស្រូវ​ណាមួយ​ដែល​ទាក់ទង​ទៅនឹង​បញ្ហា​ទំនាក់ទំនង​របស់​ពួកគេ​ទាំងពីរ​នាក់​ឡើយ ៕ កុសល​

​ 

Related